ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានភ្លើងឆេះព្រៃរាលទៅឆេេះចម្ការស្វាយកែវល្មៀតអស់ប្រមសណ៥០០ដើម ស្ថិតនៅចំណុចភូមិបរិបូណ៌ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ផាន់ ឡុង អធិការរងស្រុករតនៈមណ្ឌលបានឲ្យដឹងថា ករណីអគ្គីភ័យឆេះដំណាំស្វាយខាងលើនេះដំបូងឡើយផ្តើមចេញពីភ្លើងឆេះព្រៃជើងភ្នំ។លុះក្រោយមកក៏បានឆេះរាលដាលជាបន្តបន្ទាប់រហូតចូលដល់ចំការស្វាយកែវល្មៀយដែលមានទំហំផ្ទៃដី ៥០ហិកតានិងបានបំផ្លាញដំណាំស្វាយអស់ចំនួន៥៥៨ដើមស្មើនឹង២០%នៃទំហំដី។

លោកអធិការងស្រុកបានបន្តថា ដំណាំស្វាយដែលរងការខូចខាតដោយគ្រោះអគ្គីភ័យខាលើ មានម្ចាស់ឈ្មោះទេស សុធា ភេទប្រុស អាយុ៦០ឆ្នាំស្នាក់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌលខេត្តបាត់ដំបង។

លោកបានបន្តថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រមាណចំនួន១០នាក់បានចុះសហការជាមួយប្រជា
ពលរដ្ឋជាម្ចាស់ចំការបានចុះអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹកចំនួន០១គ្រឿងទើអាចគ្រប់គ្រងស្ថានការបានទាំងស្រុងមិនឲ្យឆេះរាលដាលឆ្លងទៅកន្លែងផ្សេងបាន៕/B