ដោយ:គ្រញូង/បាត់ដំបង ៖ កម្លាំងជំនាញនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ចខេត្តបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងមន្ត្រីជំនាញជលផល បានចុះបង្ក្រាបបទល្មើសការទន្ទ្រានដីព្រៃលេចទឹកមួយកន្លែងនៅតំបន់ហាមឃាត់(តំបន់០៣)។
លោក ប៊ុត ម៉ក់ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីចុងសប្តាហ៍ខែកុម្ ភៈឆ្នាំ២០២០ កន្លងទៅថ្មីៗនេះនៅចំណុចតំបន់០៣ ដែលមានចម្ងាយពី០១គីឡូម៉ែត្រទៅជាង០១គីឡូម៉ែត្រពីបង្គោលតំបន់២ដែលស្ថិតក្នុងឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។
លោកប្រធានមន្ទិរបានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះដែរធ្វើឡើងដោយមានការចង្អុល
បង្ហាញពីលោល ងួន រតនៈ គណ:អភិបាលខេត្តក្នុងការទប់ស្កាត់ស្តីពីការរុករានដីព្រៃលេចទឹកក្នុងតំបន់ហាមឃាត់ ដែលក្នុងនោះលោកបានចាត់កម្លាំងក្លំអស់រយៈពេល២ថ្ងៃទើបកំណត់បានមុខសញ្ញាក្នុងបទល្មើសជាក់ស្តែង និងសុំគោលការណ៍សហការឈានដល់ធ្វើការបង្ក្រាបយកតែម្តង។
លោកបានបន្តទៀតថាជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យល្មើសចំនួន០២នាក់ និងរឹបអូសវត្ថុតាងតូមមាន+អេស្កាវ៉ាទ័រចំនួន០២គ្រឿង និងត្រាក់ទ័រចំនួន០១គ្រឿង ខណៈពេលដែលជនសង្ស័យបានប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងអាងស្តុកទឹកមានទំហំប្រមាណជិត០៣ហិកតានិងទន្រ្ទានព្រៃលិចទឹកយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនជាង០៤ហិកតាផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃ២៣ខែកុម្ភៈឆ្នាំ២០២០ដើម្បីចាត់ការតាមផ្លូវច្បាប់៕/B