ដោយ:វណ្ណៈ/ព្រះសីហនុ ៖ យោងតាមFacebook ផ្លូវការរបស់លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុកាលពី ថ្ងៃទី២២និង២៣ខែកុម្ភៈឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ និងក្រុមការងារកាយអូរប្រឡាយ បានសហការគ្នាកាយអូរ LV ផ្អែកខាងលើឆ្ពោះមកស្ពានអូរ១ បានលទ្ធផលដូចខាងក្រោម ៖
១/ កាយផ្ទះរស់នៅលើអូរទាំងស្រុង បានចំនួន ២៥ខ្នងផ្ទះ ក្នុងចំណោមផ្ទះនៅលើអូរចំនួន ៥៥ ដូច្នេះផ្ទះរំលោភនៅលើអូរទាំងស្រុងនៅសល់ចំនួន ៣០ផ្ទះទៀត។
២/ កាយផ្ទះរំលោភលើអូរមួយផ្នែក បានចំនួន ១៤ផ្ទះ ក្នុងចំណោមសំណង់លើអូរមួយផ្នែក សរុបចំនួន ៦៦ ខ្នងដូច្នេះផ្ទះនៅលើអូរមួយផ្នែក នៅសល់ចំនួន ៥២ផ្ទះទៀត។

សូមបញ្ជាក់ជូន ៖ ផ្ទះរំលោភលើអូរទាំងស្រុង និងរំលោភអូរមួយផ្នែកសរុបចំនួន ១២១ខ្នង ឥឡូវកាយបានចំនួន ៣៩ផ្ទះហើយ នៅសល់ផ្ទះចំនួន ៨២ខ្នងទៀត ថ្ងៃនេះ(២៤កុម្ភៈ)​ក្រុមការងារកំពុងអនុវត្តកាយបន្ត រហូតកាយទាល់តែអស់។

បញ្ជាក់ថានេះគ្រាន់តែអូរ ១ មួយខ្សែរប៉ុណ្ណោះមានផ្ទះជាងមួយរយខ្នងទៅហើយ។

ជួបជាមួយពលរដ្ឋដែលរស់នៅលើដងអូរ ម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា មូលហេតុដែលពួកគាត់មកសង់ផ្ទះលើដងអូរ រស់បែបនេះមកពីកត្តាជីវភាពក្រីក្រ ពេក ប៉ុន្តែពេលនេះស្នើសុំឲ្យអាជ្ញាធរ អនុវត្តគម្រោងកាយស្តាប្រឡាយអូរនេះមានតម្លាភាព ប្រកបដោយគតិយុទ្ធព្រោះមានសំណង់ ផ្ទះធំៗដែលជាកម្មសិទ្ធអ្នកធំមានអំណាចមួយចំនួនផងដែរ៕/B