គណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត​បន្ទាយមានជ័យដាក់ផែនការត្រៀម​ទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ​អញ្ជើញសម្ពោធរផ្លូវជាតិលេខ៥៨​

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមាន​ជ័យបើកកិច្ចប្រជុំ ដេីម្បីដាក់ចេញនូវបទបញ្ជារត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាសផ្លូវជាតិលេខ៥៨ ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោងខេត្តឧត្តរមានជ័យ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត បានដាក់ចេញនូវ ផែនការដល់កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការដើម្បីត្រៀមកម្លាំងនិងមធ្យោបាយចូលរួមការពារសន្តិសន្តិសុខសណ្ដាប់ធ្នាប់ និងបដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាពេលខាងមុខនេះ ។

ត្រូវក្តាប់សភាពការណ៍របស់ប្រជាពលរដ្ឋដែលមានទំនាសដីធ្លីឬបញ្ហផ្សេងៗកន្លងមកចង់បង្កចលាចលឬចូលជួបដាក់ញាតិឬបណ្តឹងជូនថ្នាក់ដឹកនាំក្នុងកម្មពិធីនោះ ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង១២២លានដុល្លារសរអា។

ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គីឡូម៉ែត្រលេខ ១០១+៥០០ ផ្អុងក្រុងសំរោងខេត្តឧត្តរមានជ័យ។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ មក៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...