ព្រៃវែង៖ ប្រជាពលរដ្ឋស្រុកកំចាយមារ ខេត្តព្រៃវែងនៅតែបន្តផ្ដល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដោយការជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងរដ្ឋក្នុងការថែរក្សាសន្ដិភាព សុវត្ថិភាពនិងការអភិវឌ្ឍប្រទេស។ ការបន្តផ្តល់ជំនឿទុកចិត្តទៅលើការដឹកនាំ របស់គណបក្សប្រជាជនដោយសារតែក្នុងរយៈពេលជាង៤០ ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនសុខសន្ដិភាពត្រូវបានធានាជីវភាពរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើងសុវត្ថិភាពរស់នៅក៏ត្រូវបានធានាជាមួយការអភិវឌ្ឍប្រទេសក្នុងកំណើនសេដ្ឋកិច្ច៧ភាគរយ ។

ការអះអាងបន្តគាំទ្រនិងជឿជាក់លើការដឹកនារបស់គណបក្សប្រជាជនកម្ពុជាត្រូវបានធ្វើឡើងនៅក្នុងនៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជាប្រារព្ធនៅស្រុកកំចាយមារខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់លោក ស្តើង សុខុម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងនិងជាប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារនាព្រឹកថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ ២០២០។

ជាការចាប់ផ្តើមអង្គពិធីបានស្តាប់លទ្ធផលសន្និបាតនៃសន្និបាតគណៈកម្មាធិការកណ្ដា លើកទី ៤២ អាណត្តិទី Vរបស់គណបក្សប្រជាជនកម្ពុជាអានដោយ លោក ប៉ុក ឈុន , ,សេចក្តីណៃនាំអំពីតួនាទីភារកិច្ច និង របៀបរបបការងាររបស់ក្រុមការងារគណបក្ស ,ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អានដោយ លោក ឌុច គន្ធា និង របាយការណ៍សង្ខេបស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សប្រជាជនឆ្នាំ ២០១៩ និង ទិសដៅភារកិច្ចឆ្នា ២០២០ អានដោយលោក មាស បូរ៉ា អនុប្រធានក្រុមការងារគណបក្សប្រជា ជនកម្ពុជាស្រុកកំចាយមារ ។

បន្ទាប់មកលោក ស្តើង សុខុម អនុប្រធានក្រុមការងារគណបក្សប្រជាជនខេត្តព្រៃវែងនិងជាប្រធានក្រុមកាងារងារគណបក្សប្រជាជនស្រុកកំចាយមារជាកិច្ច ចាប់ផ្តលលោក ស្តើង សុខុម ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនបានសំដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជីកា គណបក្ស និងអង្គការមហាជនក្នុងស្រុកកំជាយមារ ដែលបានខិតខំបំពេញការងារគណបក្សប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំរើជាតិនិងប្រជា ជននិងជាតិ។

លោក ស្តើង សុខុម បានធ្វើការកត់សំគាល់ទៅលើចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធអំពីរបៀបដឹកនាំនិងភាពរឹងមាំស្ថិតស្ថេររបស់គណបក្សប្រជាជនកត្តាចម្បងគឺផ្តើមចេញពីសាមគ្គីភាពផ្ទៃក្នុងរឹងមាំនៅក្នុងចំណោមសមាជិកគណបក្សប្រជាជន។ព្រោះកត្តាសាមគ្គីភាពផ្ទៃក្នុងនេះសំខាន់ណាស់កត្តាជោគជ័យឬ មិនជោគជ័យគឺវាអាស្រ័យលើកត្តាសាមគ្គីភាពផ្ទៃក្នុងនេះតែម្តង ។

លោកប្រធានក្រុមការងារគណបក្សប្រជាជនស្រុកកំជាយមារបានសង្កត់ធ្ងន់ទៀតថាគោលការណ៍ធំមួយនៅក្នុងការរក្សាបានសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនគឺ “សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវប្រជាធិបតេយ្យប្រមូលផ្តុំភាគតិចគោរពភាគច្រើន”។ នៅពេលដែលសន្និបាតត្រូវបានបញ្ចប់តែងមានសេចក្តីសម្រេចនិងមានទិសដៅជាក់លាក់ រួចហើយបុគ្គលម្នាក់ៗដែលជាសមាជិកបក្សត្រូវរៀបចំឱ្យមានការទទួលខុសត្រូវចំ ពោះការងារដែលត្រូវធ្វើបន្ត ។ ដូចនេះហើយបានជាគណបក្សប្រជាជនកម្ពុជាគ្មានទេរបស់ដែលហៅថាការបែកបាក់ ឬ ការប្រេះឆាឬ ទំនាស់នោះគឺគ្មានទេព្រោះនេះគឺជាគោ លការណ៍ដែលធានាត្រឹមត្រូវបំផុតនូវសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងនៃអង្គការចាត់តាំងមួយជាបក្សនយោបាយមួយដ៏រឹងមាំ។

លោកបានសង្កត់ធ្ងន់ទៀតថាគណបក្សរឹងនាំជាមូលដ្ឋានរឹងមាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលព្រោះរាជរដ្ឋាភិបាលកើតចេញពីគណបក្ស ។ គណបក្សប្រជា ជនកម្ពុជាមានគោលនយោបាយត្រឹមត្រូវ រឹងមាំ ច្បាស់លាស់ គិតគូរពីប្រយោជន៍ជាតិប្រយោជន៍ប្រជាជន ។ លោក ស្តើង សុខុម បានស្នើឲ្យសមាជិកបក្សទាំងអស់ត្រូវយកគោលនយោបាយរបស់បក្សទៅធ្វើការផ្សព្ធផ្សាយជូនប្រជាពលរដ្ឋ ។ ភាពរឹងមាំរបស់គណបក្សប្រជាជនគឺដោយសារតែមានការចាត់តាំង អនុវត្តន៍បានល្អដែលធ្វើឲ្យប្រជាពលរដ្ឋគាំទ្រហើយការគាំទ្រនេះឆ្លុះបញ្ចាំងតាមរយៈការកាន់អំណាចរយៈពេល ៤០ ឆ្នាំហើយនឹងបន្តកាន់អំណាចយូរអង្វែង តទៅទៀតនេះក៏ដោយសារតែមានគោលនយោបាយត្រឺមត្រូវ និង ការដឹកនាំត្រឹមត្រូវ។

លោកបន្តថាសន្និបាតបក្សក៏បានដាក់ចេញនូវគោលការណ៍ កំណែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅផ្អែកលើស្មារតីឯករាជ្យ ។គឺមានន័យថាត្រូវតែកែទម្រង់ កន្លែងណាដែលមិនល្អគឺត្រូវតែលុបបំបាត់ចោលហើយធ្វើអោយបានល្អជាងមុន ។បង្កើតមិត្តខាងក្រៅគឺបាន ន័យថាយើងចងមិត្តភាពជាមួយនឹងប្រទេសទាំង អស់នៅលើពិភពលោកដើម្បីបង្កើតទំនាក់ទំនងការទូតទំនាក់ទំនងនយោបាយ និងទំនាក់ទំនងសេដ្ឋកិច្ច ។ ស្មារតីឯករាជ្យបានន័យថាយើងសម្រេចកិច្ចការ ប្រទេសជាតិរបស់យើងដោយឯករាជ្យដោយមិនត្រូវស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកណាទាំងអស់។

នៅក្នុងឱកាសនោះលោក ស្តើង សុខុម ក៏បានធ្វើការណែនាំឲ្យមន្ត្រីបក្សទាំងអស់នៅទូទាំងស្រុក និង ឃុំទាំង ៨ បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យកាន់តែសកម្មផុសផុល ដើម្បីជំរុញចលនាប្រជាជនចូលរួមជាមួយឤជ្ញាធរកងកម្លាំងមានសមត្ថកិច្ចក្នុងការបង្ការទប់ស្កាត់បង្ក្រាបគ្រឿង ញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ និងប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ៘ ធ្វើបានចំណុចនេះវាគឺជាជោគជ័យមួយសម្រាប់យើងក្នុងការទាក់ ទាញទឹកចិត្តប្រជាពលរដ្ឋឲ្យបន្តគាំទ្រគណបក្សប្រជាជនបន្តទៀត ។

នៅរសៀលថ្ងៃដដែលនោះលោក ស្តើង សុខុម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុ ជាស្រុកកំចាយមារបានចុះពិនិត្យមើលការសាងសង់ផ្លូវចាក់បេតុងចំនួន២ខ្សែ ១ខ្សែនៅភូមិវាលស្មាច់ និង ០១ខ្សែទៀតនៅភូមិពពេល ឃុំក្របៅស្រុកកំចាយមារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ។ តមកលោក ស្ដើង សុខុម និងក្រុមការងារក៏បានចុះទៅពិនិត្យមើលទីតាំង រៀបចំពិធីសម្ភោធ សមិទ្ធផលនានាក្នុងស្រុកកំចាយមារក្រោមអធិបតិភាពរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៥ខែកុម្ភៈដែលស្ថិតនៅក្នុងសាលាបឋមនិងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីច្រេស ស្ថិតក្នុងភូមិច្រេស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ។ នៅទីនោះលោក ស្តើង សុខុម ក៏បានជួបសំណេះសំណាលជាមួយប្អូនសិស្សានុ សិស្ស លោកគ្រូអ្នកគ្រូនិងបានចែកសៀវភៅសេសេរចំនួន ២,០០០ ក្បាលនិងសៀវភៅ អាន សម្រាប់ដាក់បណ្ណល័យសរុបចំនួន ២,០០០ក្បាល ក្នុងនោះសម្រាប់សាលាបឋមចំនួន ៧០០ ក្បាល និងសាលាអនុវិទ្យាល័យចំនួន ១,៣០០ក្បាល,ម៉ាស៊ីន LCD និងដាំដើមឈើនៅសាលា បឋមនិងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីច្រេស (សម្រាប់សៀវភៅសរសេរ ២,០០០ក្បាល និងម៉ាស៊ីន LCD ជាអំណោយរបស់លោក ស្ដើង សុខុម និងសៀវភៅពុម្ព ២,០០០ក្បាល ជាអំណោយលោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យCUS) ។ បន្ទាប់មកលោក ស្តើង សុខុម បានអញ្ជើញដាំដើមក្រញូង នៅក្នុងទីធ្លាសាលាផងដែរ ៕












