ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកការដ្ឋានស្ថាបនាស្ពានអាកាស បត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ ដើម្បីរំដោះចរាចរណ៍នៅលើស្ពាននេះ ហើយមកដល់ពេលនេះ ក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូស្ពានកំណោងចរាចរណ៍ភ្ជាប់ពីមហាវិថី ព្រះមុនីវង្ស បត់មកមហាវិថី ព្រះនរោត្តម ហើយការងារនេះ បើតាមការរំពឹងទុកការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះនឹងបានរួចរាល់នៅចុងខែមិនា ខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់មកដល់ពេលនេះ ក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូស្ពានកំណោងចរាចរណ៍ភ្ជាប់ពីមហាវិថី ព្រះមុនីវង្ស បត់មកមហាវិថី ព្រះនរោត្តម ហើយការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះនឹងបានរួចរាល់នៅចុងខែ មិនា ២០២០ខាងមុខនេះ។
គួររំលឹកថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង ៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ ម៉ែត្រ សរុប២០០ម៉ែត្រ ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុងដំណើរការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ៕/B