ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ដោយគ្រោះ​ថ្នាក់ចរាចរណ័រវាងរថយន្តធុនធំបុក​ជាមួយរថយន្តតូច

ដោយ:គ្រញូង/បាត់ដំបង ៖ បុរសម្នាក់ជាតៃកុងរថយន្តស្តារិចបានស្លាប់ភ្លាមៗនៅនឹងកន្លែងឯអ្នករួមដំណើររងរបួសធ្ងន់ត្រូវដឹកទៅកាន់មន្ទីរពេទ្យ។ ​ហេតុការណ៍នេះកើតឡើងកាលទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចក្រុមទី៥ ភូមិអូរគ្រៀត ឃុំគារ ស្រុក មោងឫស្សី នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៤០-២៤១។

លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានឲ្យដឹងថាអ្នកបើកបរ រថយន្តម៉ាកស្តរិចពាក់ស្លាកលេខព្រះសីហនុ2A7130ឈ្មោះ គង់ ឌឿ ន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំសន្លុង ស្រុក ទ្រាំង ខេត្តតាកែវ ( ស្លាប់ ) អ្នក រួម ដំណើរ ម្នាក់ ឈ្មោះ ប៉ិច ប្រុស ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅ ភូមិ ក្រាំង តា សែន ឃុំ ព្រៃ ញី ស្រុក សំពៅ មាស ខេត្តពោធិសាត់ ធ្វើ ដំណើរ មក ពី ទិស ដៅ ពីបាត់ដំបង ទៅទិសភ្នំពេញ។ លុះ មក ដល់ ចំណុច កើតហេតុ ខាងលើ បាន បុក រថយន្ត ១ គ្រឿង ម៉ាក នី សាន់ ធុន ដឹក ជញ្ជូន ពាក់ផ្លាកលេខចង្កូតស្ដាំ BB-0244 សណ្ដោង ស៊ឺ មី រឺ ម៉ក ផ្លា ក លេខ បាត់ដំបង 4A-0013 ។ អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ ( រត់គេច ខ្លួន បាត់ ) ដែល កំពុង ធ្វើ ដំណើរ ច្រាស់ទិស គ្នា។

សពជនរងគ្រោះត្រូវប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករបួសធ្ងន់ត្រូវសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី។ ដោយឡែកមធ្យោបាយទាំងពីរគ្រឿងត្រូវប៉ូលិសចរាចរណ័ខេត្តអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សែ​ល​កាត​ដាក់ឱ្យ​ដំណើរការ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ...

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ...

ដោយៈ ជា សីហៈ/ភ្នំពេញៈ សម្...

ប្រធាន​វិទ្យាស្ថាន​ចក្ខុវ...

​ដោយៈ​សុផល​/​ភ្នំពេញ​៖លោក...

អភិបាលស្រុក​ចន្ទ្រា ពិនិត...

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ដ...