អ្នកបើករថយន្តដឹកដីប្រជែងគ្នាបង្ក​អោយបុកតគៀបជាប់គ្នាលើផ្លូវ​ជាតិ​លេខ៥៨ ដែលត្រៀមសម្ពោធ​

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ អ្នកបើករថយន្តដឹកដីប្រជែងគ្នាបង្កអោយ​បុក​តគៀបជាប់គ្នាលើផ្លូវជាតិលេខ៥៨ ដែលត្រៀមសម្ពោធដាក់អោយប្រើប្រាសនាថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០ ខាងមុខក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ។

ការបើករថយន្តជែងគ្នាមិនខ្វល់ពីគ្រោះថ្នាក់ និងប៉ះពាល់ដល់អ្នដំណើរដទៃ ហើយគិតតែចង់ឈ្នះតែរៀងខ្លួនដើមកបីប្រយោជន៍សួនតួ តែបែបអាណធិបតេយ្យនិងទំនើងបង្កអោយបុកតគ្នាគៀបជាប់គ្នារថយន្តជាច្រើនគ្រឿងរាប់ម៉ោងនៅកណ្តាលផ្លូវស្ទះចរាចរណ៍រាប់ម៉ោងនៅកណ្តាលផ្លូវជាតិលេខ៥៨ ក្នុងភូមិអូរនាង សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែតកាលពី ព្រឹក ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២០។

អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋបាននិយាយថា៖ នៅមុនពរលកើតហេតុនោះមានរថយន្តដឹកដី១គ្រឿងម៉ាកហ៊ីណូ និង ១ គ្រឿង ទៀត ម៉ាក ហ៊ីយ៉ាន់ដាយ បានបើកជែងគ្នា រេចុះឡើងពេញផ្លូវ។ លុះបើកមកដល់ចំណុចកើតហេតុបានបុកគៀបជាប់គ្នានៅកណ្តាលផ្លូវបង្កការកកស្ទះជាង២ម៉ោង សម្រាប់រថយន្តធុនធំ។

ខណៈនោះមានរថយន្តដឹកដីនិងរថយន្តធំៗជាច្រើនទៀត ក៏ប៊ិះបុកគ្នា ហើយជាប់ស្ទះចរាចរណ៍ពេញលើទ្រូងថ្នល់តែម្តង។

មានហេតុការណ៍នេះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានទម្លាយប្រាប់បន្ថែមថា ៖ ថៅកែនិងអ្នកបើកបររថយន្តដឹកដីភាគច្រើននៅក្រុងប៉ោយប៉ែត មិនត្រឹមតែបង្កបញ្ហាដូច្នេះទេ តែពួកគេនៅបានប្រព្រឹត្តល្មើសដោយកាយនិងដឹកដីខុសច្បាប់, បង្កជ្រុះដីហុយនិងបង្កអោយរអិលលើដងផ្លូវ ,បង្កខូចខាតផ្លូវជាតិនិងផ្លូវផ្សេងទៀត…….ហើយមិនដែលទទួលខុសត្រូវឡើយ។

ជាងនេះទៅទៀត រថយន្តដឹកដីភាគច្រើន មិនស្តាប់ការណែនាំរបស់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ពួកគេបើកបរលឿនហួសកំណត់, ដឹកជញ្ជូនមិនគ្រប់ដី បង្កជ្រុះនិងហុយជាប្រចាំ។

ក្នុងនោះ អ្នកបើកបរក៏មិនសូវមានប័ណ្ណបើកបរ ហើយខ្លះមានប្រើប្រាសគ្រឿងញៀនទៀតផង ហើយបាតុភាពនេះ មិនមែនជាលើកទី១នោះដែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...