ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ហាងបញ្ចាំមួយត្រូវបានដាក់សម្ភោធឲ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ២២ខែគុម្ហៈនេះស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកបណ្ឌិត ឡាយ គឹមឆេន ដៃគូរភាគហ៊ុនក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd និងជាសហគ្រិនវ័យក្មេងបានលើកឡើងក្នងឱកាសសម្ពោធថាមុននិងសំរេចបើកមុខរបរស្របច្បាប់នេះយើងបានសិក្សារយៈពេល២ឆ្នាំមកហើយ ដោយមើលឃើញពីតម្រូវការហាងបញ្ចាំស្របច្បាប់ច្រើន ដូច្នោះ ដើម្បីសម្រួលដល់បងប្អូនអាជីករ​តូចត្រូវការសាច់ប្រាក់រហ័សដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេដែលអាចជួយពួកគាត់បានលឿននិងមានការចុះបញ្ជី ទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។

លោកបណ្ឌិត បានមានប្រសាសន៍ថា ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltdយើងខុសពីហាងបញ្ចាំដែលមិនមានច្បាប់ គឺយើងមានទុកដាក់សម្ភារៈរបស់អតិថិជនត្រឹមត្រូវ ជាពិសេសយើងមានទូដែក ប្រៀបដូចទុកដាក់គ្រឿងលង្គការដូចគ្នាដែរ។ យើងមានការធានាគុណភាពឡាន ឬម៉ូតូ និងប្លង់ដី ដោយមានឃ្លាំងទុកច្បាស់លាស់ក្នុងពេលវេលានៃការបញ្ចាំ ហើយចំណុចសំខាន់យើងផ្តោតលើអ្នកប្រកបអាជីវកម្ម តូចៗ ខណៈដែលធនាគារតឹងតែងខ្លាំង បើសិនជាអតិថិជនមានឯកសារច្បាស់លាស់នឹងសម្រួលឲ្យពួកគាត់ត្រឹមតែ១ម៉ោងទទួលបានថវិការទៅបង្វឹលអាជីវកម្មបានលឿនផងដែរ។

អ្នកជំនួញខាងលើបន្ថែមថា «ខ្ញុំមើលឃើញថា គ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានតម្រូការចរន្តសាច់ប្រាក់មកបង្វិល ។ដោយឡែកអ្នករកស៊ីតាមទីផ្សារមានតម្រូវច្រើន ត្រូវការលុយភ្លាមៗ ។ដូច្នោះ ហាងបញ្ចាំយើងមានភាពបត់បែនច្រើន អត្រាការប្រាក់គិតតាមថ្ងៃ អាទិត្យឬខែមិនមានភាពស្មុកស្មាញនោះទេ ។ ចក្ខុវិស័យរបស់យើងឆ្នាំ២០២០​នេះបើកឲ្យបាន១៥ សាខានៅរាជធានីភ្នំពេញ មូលហេតុដែលយើងអះអាងនេះ ដោយមើលឃើញពីកត្តាស្ថេរភាពនយោបាយយើងល្អ និងតម្រូវការជាក់ស្តែងរបស់បងប្អូនយើងច្រើន ដូច្នោះយើងនឹងពង្រីកសាខាឲ្យបានច្រើនទៀត ដើម្បីបំពេញបន្ថែមដល់បងប្អូនយើង ដើម្បីងាយស្រួលយកទៅពង្រីកអាជីវកម្មបានលឿន នឹងជួយជ្រោងសេដ្ឋកិច្ចជាតិតែម្តង»។

ចំពោះលោកឧកញ៉ា ភារម្យ វិចិត្រដារ៉ា ស្ថាបនិកក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd បានលើកឡើងក្រោយពិធីសម្ភោធកាលពីថ្ងៃទី២២ខែគុម្ភៈនេះថា បើសិនជាបងប្អូនយើងចង់វិនិយោគលើវិស័យហាងបញ្ចាំងក៏មានបើកឲ្យមានការចូលភាគហ៊ុននិងក្រុមហ៊ុនយើងដែរ ដោយអាចលក់ជា ភាគហ៊ុន ឬទិញសិទ្ធិអាជីវកម្មតែម្តង ដែលមានលក្ខ័ណ្ឌច្បាស់លាស់ជាមួយគ្នា ហើយយើងហ៊ានវិនិយោគបន្ថែមទៀត ដោយសារតែយើងមានដៃគូរល្អ ស្របពេលកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេសផងដែរ។

លោកឧកញ៉ាលើកឡើងថា ការវិនិយោគនេះ គឺប្រមូលផ្តុំដោយ អ្នកវិនិយោគវ័យក្មេងនៅកម្ពុជា មកពីវិស័យផ្សេងៗគ្នាបានដាក់ហ៊ុនចូលគ្នា វិនិយោគលើវិស័យឧស្សាហកម្មហិរញ្ញវត្ថុ(អាជីវកម្មហាងបញ្ចាំ) ដែលមានឈ្មោះ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ដែលមានទីតាំងស្ថិតនៅស្ថិតនៅអាគារលេខ ២១៧/២១៩ ផ្លូវលេខ ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧកញ៉ាបន្តថា រាល់ផលិតផលដែលអតិថិជនដាក់បញ្ចាំ គឺអត្រាការប្រាក់ចាប់ពី​១.៩% (ភាគរយ)ឡើងទៅ ដោយបត់បែនទៅតាមទំនិញ ដែលបានដាក់បញ្ចាំ។ ចំពោះកាប្រាក់ ឡើងថ្លៃ ចុះថ្លៃ ទៅតាមទីផ្សារ នៃទំនិញរបស់យើងសព្វថ្ងៃ ហើយ ចំពោះរបស់ណាដែលមានហានិភ័យខ្ពស់ អត្រាការប្រាក់អាចឡើង ខ្ពស់ដែរ ។

លើសពីនេះលោកឧកញ៉ាបានបន្ថែមថា ការជ្រើសរើសយកហាងបញ្ចាំដែលស្របច្បាប់វាជារឿងមួយដ៏ល្អ។ នេះជាចក្ខុវិស័យមួយ ជួយដល់បងប្អូនដែលមានបញ្ហាខ្ចីលុយពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវការឯកសារ និងពេលវេលាយូរក្នុងការខ្ចី។

ដូច្នេះ ប្រសិនបើយើងគ្មានឯកសារច្បាស់លាស់ ពិបាកក្នុងការ ខ្ចី។ ដោយមើលឃើញពីចំណុចនេះហើយ ទើបក្រុមហ៊ុនយើង បើកហាងបញ្ចាំ ស្របច្បាប់ខ្នាតតូច ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងការខ្ចី លុយយកទៅបង្វឹលទុនផ្សេងៗ បានលឿនហើយរហ័ស៕/B