ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ប្រជាពលរដ្ឋ ប្រទះឃើញកូនទូកប្រភេទទូកភ្លោះ គ្មានមនុស្ស អណ្តែតលើសមុទ្រ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចខាងជើង​កោះ​ថាស ។ សមត្ថកិច្ចបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះ ហម លាងហៃ ភេទប្រុស មុខរបរអ្នកបើកបរទូកដឹកសម្ភារៈ បានបើកទូកចេញពីភូមិកោះរ៉ុងសន្លឹម(២៣) ឆ្ពោះទៅក្រុងព្រះសីហនុ។

លុះដល់ចំណុចខាងលើក៏បានប្រទះឃើញទូកកំពុង អណ្តែតទឹក តែមិនមានមនុស្សនៅក្បែរនោះឡើយ រួចម្ចាស់ទូកបានរាយការណ៍មកមន្ត្រី សង្កាត់កោះរ៉ុងសន្លឹម ទើបលោក ចៅសង្កាត់កោះរ៉ុងសន្លឹម អោយអ្នកឃើញ អូសទូកចូលមកក្នុងក្រុងព្រះសីហនុ ផែ៥២ ក្នុងនោះពិនិត្យឃើញមានសម្ភារៈនៅលើទូករួមមាន៖
១/ម៉ាស៊ីនម៉ាកហុងដា កម្លាំង៥សេះចំនួន១គ្រឿង។
២/ ទូរស័ព្ទដៃម៉ាកអាយ ហ្វូន១គ្រឿង មានអក្សរជាភាសារុស្សី។
៣/កាបូបដៃតូចនិងមានប្រាក់ចំនួន១០ដុល្លារ ប្រាក់ខ្មែរ៤០០០រៀល។
៤/ពិលចំនួន១។
៥/ កញ្ឆាក្រៀមចំនួន១កញ្ចប់តូច។
៦/សម្ភារៈស្ទួចត្រីមួយចំនួន។

បច្ចុប្បន្នទូកបានរក្សាទុកនៅផែចំណត៥២ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕/B