ដោយៈចាន់តូ/ភ្នំពេញ ៖ សាកសពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចងកសម្លាប់ខ្លួន នៅដើមពោធិ ជាប់ខឿនព្រះវិហារវត្តគោកបញ្ជាន់ ក្រុម២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សាកសពពុំមានអ្នកណាស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស អាយុប្រហែលជា៥០ឆ្នាំ មិនដឹងក្រុមគ្រួសារ ផ្ទះសម្បែងនៅឯណាឡើយ។
តែបើតាមព្រះសង្ឃគង់នៅក្នុងវត្តខាងលើ មានសង្ឃដីកាថា ជនខាងលើ ឃើញដើរចូលមក បរិវេណវត្ត តាំងល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញ ដើរបណ្តើរនិយាយបណ្តើរ ចង់តែស្លាប់ទេ ៗ ឮដូច្នោះ ក៏ប្រាប់ឲ្យទៅផ្ទះទៅសម្បែងទៅញោមអើយ ហើយក៏ចេញទៅបាត់ មិនបានចាប់អារម្មណ៍ លុះរហូតមកដល់ព្រឹកថ្ងៃទី២៤ នេះមានពលរដ្ឋ ដើរទៅបត់ជើង ក្បែរចេតិយ ក៏ប្រទះឃើញសាកសពចងកតែម្តង។
តាមសម្តីបុរសឈ្មោះនុត គឹមហ៊ាន អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្បែរវត្ត គោកបញ្ជាន់ មានស្រុកកំណើត នៅូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ ចាម បានឲ្យដឹងថា មុនភ្ញាក់ផ្អើល នៅវេលាម៉ោងខាងលើ គាត់ចូលទៅសំចតនៅបរិវេណវត្តដូចសព្វដង ហើយដើរទៅបត់ជើងតូច ក្បែរដើមពោធិ ស្រាប់តែប្រទះឃើញសាកសពចងក ស្រែកឆោឡោ ប្រាប់ព្រះសង្ឃ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យមើលជាក់ស្តែង។
សាកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចអំពាវនាវ ស្វែងរកសាច់ញាតិ ក្រុមគ្រួសារផង ដែរ មិនដឹងថា មកពីណា ផ្ទះសម្បែង នៅឯណាទើបមកចងកធ្វើអត្តឃាតក្នុងវត្តទៅវិញ ៕/B