ហ៊ែ​រី ខេន ក្លាយជា​គោលដៅ​ផ្ទេរ​របស់ បាយ​យឺន មូ​និ​ច​ខណៈ​ខ្សែប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី ត្រៀម​ចាកចេញ​

1648
ចែករម្លែក

​ក្លិប បាយ​យឺន មូ​និ​ច​(Bayern Munich )​កំពុង​ត្រៀមខ្លួន​ដាក់សំណើ​ផ្ទេរ ហ៊ែ​រី ខេន (Harry Kane) នៅ​រដូវក្តៅ​នេះ ដើម្បី​យកមក​ជំនួស​ខ្សែប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Robert Lewandowski) ។​
​ ​
​កាសែត Marca បាន​អះអាងថា ខេន ស្ថិតក្នុង​បញ្ជី​សម្រាំង​របស់​ក្លិប​យក្ស​អាល្លឺម៉ង់​រូបនេះ ប្រសិនបើ ឡេ​វ៉ាន​ដូ​វ​ស្គី ចាកចេញ​មែន​។ កាសែត​ដដែល​នេះ អះអាងថា ឡេ​វ៉ាន​ដូ​វ​ស្គី បាន​អះអាង​ពី​បំណង​ចង់ទៅ​ចូលរួម​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid )​។​
​ ​
​ជា​លទ្ធផល ក្លិប Bayern Munich បាន​ត្រៀម​សម្រាប់​ការចាកចេញ​របស់ ឡេ​វ៉ាន​ដូ​វ​ស្គី រួចហើយ ។ ពួកគេ​បាន​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​របស់​ក្លិប ស្ពឺរ (Spurs ) ជា​គោលដៅ ផ្ទេរ​ចម្បង​សម្រាប់​ជំនួស​តំណែង​លេខ​៩​របស់ ឡេ​វ៉ាន​ដូ​វ​ស្គី​។​
​ ​
​ក្លិប Bayern ដែល​កំពុង​ស្វែងរក​គ្រូបង្វឹក​ថ្មី​នៅ​រដូវក្តៅ​នេះ ក៏​កំពុង​តាមដាន​ស្ថានភាព របស់​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ផងដែរ ហើយ​អាច​នឹងដាក់ សំណើ​ផ្ទេរ​អ្នក​ទាំងពីរ​ក្នុងពេល​តែមួយ​។​

​កាសែត Marca បាន​បន្ថែមថា ឡេ​វ៉ាន​ដូ​វ​ស្គី បាន​ជំរាប​ប្រាប់​មន្ត្រី​ក្លឹប​ពី​ការសម្រេចចិត្ត​របស់ខ្លួន ដើម្បី​ទុកពេល​ឲ្យ​ពួកគេ​ស្វែងរក​កីឡាករ​មក​ជំនួស​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)