ដោយ:ប.ជ័យ/បន្ទាយមានយ័យ ៖ មានម៉ូតូ២គ្រឿងបុកគ្នាយ៉ាងខ្លាំងបង្កឲ្យស្លាប់ម្នាក់និងរបួស ធ្ងន់ស្រាល២នាក់។ គ្រោះថ្នាក់កើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៩ C ក្នុងភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរហាត់ទឺកស្រុកមង្គលបូរីបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុនោះមានម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមខ្មៅសេរី២០០៩ពាក៉ស្លាកលេខ បន្ទាយមាន​ជ័យ​១G.១០៥៥ អ្នកបើកមានឈ្មោះនុតសុភា ភេទប្រុសអាយុ១៨នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឌុបឈ្មោះកេត សំប៊ូន ភេទប្រុសមអាយុ២៧ឆ្នាំ នៅភូមិជាមួយគ្នា។

ដោយ បើកក្នុងទិសដៅពីជើងទៅត្បូងពេលបើកមដល់កន្លែងកើតហេតុ មានម៉ូតូ១​គ្រឿងទៀតម៉ាកហុងដាទ្រីមខ្មៅ២០១២ពាក់ស្លាកលេខបន្ទាយមានជ័យ១G.៣៩៨៧ អ្នកបើកមានឈ្មោះ កែប៊ុនរ៉ុង ភេទប្រុស អាយុ ៥៨ឆ្នាំនៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកក្នុងទិសដៅពីលិចឆ្លងទៅកើតបត់ឆ្វេងបណ្តាយឲ្យម៉ូតូបើកត្រង់ ទៅបុកចំពេញទំហឹងបណ្តាលបណ្តាលឲ្យឈ្មោះ កែ ប៊ុនរ៉ុង របួសធ្ងន់ហើយក្រោយមកបានស្លាប់។

ចំណែកឈ្មោះកេត សំប៊ូន រងរបួសមធ្យមនិងឈ្មោះនុតសុភា របួសស្រាល ហើយត្រូវបានប្រជាពលរដ្ឋដឹកយកទៅព្យាបាលនៅមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។

នគរបាលបន្តថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកម៉ូ​តូ​ឈ្មោះកែ ប៊ុនរ៉ង បត់ប្តូរទិសមិនប្រុងប្រយ័ត្នបណ្តាលឲ្យអ្នកម៉ូតូឈ្មោះកេត សំប៊ុនបុក ៕/B