ពលរដ្ឋបីឃុំនាំគ្នាជួយពន្លត់ភ្លើង ឆេះជញ្ជ្រាំងស្រែអស់ប្រមាណ៦០ ​ហិកតា នៅស្រុកកំពង់រោទិ៍ ​

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ នៅ វេលា ម៉ោង ប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ មានករណីភ្លើង ឆេះ ជញ្ជ្រាំង ស្រែ ចំនួន បី ឃុំ នៅ ឃុំ សំឡី, ខ្សែ ត្រ, ស្វាយ តា យាន ស្ថិត ក្នុងស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង អស់ ប្រមាណ ៦០ ហិកតា បង្ក ការ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ និង សមត្ថកិច្ច មូលដ្ឋាន ចូលរួម ជួយ ពន្លត់ ឲ្យ រលត់ ទាំងស្រុង នៅ ម៉ោង ប្រមាណ ៤ រសៀល នេះ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋ បាន ឱ្យដឹងថាៈ ករណី ភ្លើង ឆេះ ជញ្ជ្រាំង ស្រែ នេះ ផ្តើម ចេញ ពី ភូមិ ព្រៃ ប្រឹស ឃុំ ស្វាយ តា យាន សង្ស័យ មាន គេ ដុត ជញ្ជ្រាំង ហើយ បាន រាលដាល ដល់ ភូមិ ឃុំ ដទៃ ទៀត បង្ក ជា អណ្តាត ភ្លើង និង ផ្សែង ខ្មៅ ខ្មួលខ្មាញ់ ពេញ វាលស្រែ, ប្រជាពលរដ្ឋ និង សមត្ថកិច្ច មូលដ្ឋាន បាន ចុះ អន្តរាគមន៍ កាច់ មែក ឈើ ជួយ ពន្លត់ កុំ ឲ្យ រាលដាល ដល់ លំនៅឋាន របស់ ប្រជាពលរដ្ឋ ។

ប្រភព បាន បន្ត ថា ភ្លើង បាន ឆេះ ជញ្ជ្រាំង ស្រែ នៅសល់ ប្រមាណ តែ ប្រមាណ ពី ២០០ ម៉ែត្រ ទៅ ៣០០ ម៉ែត្រ ទៀត ប៉ុណ្ណោះ នឹង ឆេះ ដល់ ផ្ទះ ពលរដ្ឋ បើ ពុំ មាន ការ ជួយ ពន្លត់ ពី ពលរដ្ឋ និង សមត្ថកិច្ច មូលដ្ឋាន នោះ ទេ ។

អាជ្ញាធរ ស្រុក កំពង់រោទិ៍ អំពាវនាវ ដល់ ប្រជាពលរដ្ឋ ត្រូវ មានការ ប្រុង ប្រយ័ត្ន ខ្ពស់ នៅ រដូវប្រាំង នេះ ព្រោះ ងាយ នឹង ឆាបឆេះ ខណៈ ដែល យើង មានការ ធ្វេសប្រហែស ជាពិសេស កុំ ដុត ជញ្ជ្រាំង ស្រែ និង ព្រៃ ហើយ ត្រូវ ពន្លត់ភ្លើង ចង្ក្រាន ឲ្យ បាន ត្រឹម ត្រូវ មុន ចេញ ពី ផ្ទះ ចៀសវាង បង្ក ឲ្យ មាន ភ្លើង ផ្ទះ ដែល កើតឡើង ជាយថាហេតុ ផង ដែរ ។

សូម បញ្ជាក់ ថា នៅ ហេតុការណ៍ ភ្លើង ឆេះ ជញ្ជ្រាំង ស្រែ នៅ ក្នុង ស្រុក កំពង់រោទិ៍ នេះ មិន បណ្ដាល ឲ្យ ឆេះ ផ្ទះ ពលរដ្ឋ និង រង របួស មនុស្ស នោះ ទេ ដោយ មាន កម្លាំង សមត្ថកិច្ច ឃុំ ស្រុក ចូលរួម ពន្លត់ យ៉ាង សស្រាក់សស្រាំ ទើប ធ្វើ ឲ្យ ភ្លើង រលត់ ទាំងស្រុង ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...