​លោក​ជា​ចាន់តូៈ​មាន​សុខសន្តិភាព​ទើប​មាន​សមិទ្ធផល​ដូច​ថ្ងៃនេះ​

​លោក​ជា​ចាន់តូៈ​មាន​សុខសន្តិភាព​ទើប​មាន​សមិទ្ធផល​ដូច​ថ្ងៃនេះ​

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​សុខសន្តិភាព​មិន​ត្រឹម​ផ្ដល់​ឲ្យ​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​រស់នៅក្នុង​សេចក្ដីសុខសាន្ត​និង​មាន​ភាពកក់ក្ដៅ​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានផ្ដល់​ឱកាស​ឲ្យ​បាន​រួបរួមសាមគ្គី​គ្នា​កសាង​នូវ​សមិទ្ធផល​នានា​ជាច្រើន​ឡើង​ ​វិញ​ទាំង​វិស័យ​អាណាចក្រ​និង​វិស័យ​ពុទ្ធចក្រ​ក្នុង​ក្របខណ្ឌ​ទូទាំង​តាម​កម្លាំង​សុទ្ធា​ជ្រះថ្លា​និង​បំណងប្រាថ្នា​រៀងៗ​ខ្លួន​។​
នេះ​ជាការ​លើកឡើង​របស់លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​បញ្ចុះ​ខណ្ឌសីមា វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​បញ្ចុះ​ខណ្ឌសីមា វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​(​រូបថត​ក្រុមការងារ​)

មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​លោក​ជា ចាន់តូ​បាន​បន្តថា​ព្រះវិហារ​ថ្មី​ដែល​ព្រះសង្ឃ​និង​ប្រជាជន​ភូមិ​អន្លង់​ក្រាញ់ ឃុំ​ពពក ទទួលបាន​នៅពេល​គឺ​មិនអាច​កាត់ចេញ​បាន​ពី​ផល​នៃ​ផ្លែផ្កា​ពី​កក្តា​សុខសន្តិភាព​បានឡើយ​។​
​សន្តិភាព​ដែល​កម្ពុ​ជាមាន​ដូច​ថ្ងៃនេះ​គឺជា​ការបិទ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា​រាប់​ទសវត្ស​កន្លងមកនេះ​ដោយ​ខ្មែរ​ខ្លួនឯង​។​ជាក់ស្ដែង​ដូច​នៅ​តំបន់​ស្រុក​ស្ទោង​នេះ​ប្រជាជន​ធ្លាប់​ទទួលរង​គ្រោះ​ពី​សង្គ្រាម​គ្មាន​ថ្ងៃ​ណា​ស្គាល់​សេចក្ដីសុខ​ដូច​ពេលនេះ​ឡើយ​។​សន្តិភាព​បានផ្ដល់​ឱកាស​ចូលរួមចំណែក​នៅក្នុង​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​រួមទាំង​វិស័យ​ព្រះពុទ្ធសាសនា​ផងដែរ​។​ដូចជា​ព្រះវិហារ​ថ្មី​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់ ដែល​ប្រារព្ធ​ពី​ធីប​ញ្ចុះ​ខណ្ឌសីមា​នាពេលនេះ ជា​សក្ខីភាព​ដែល​បានមកពី​សុខសន្តិភាព​។​
​លោក​បន្តថា​ដូចនេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ដែល​កម្ពុជា​ទទួលបាន​ក្រោម​ន​យោ​យ​បាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នេះ​ឲ្យ​បាន​គង់វង្ស​និង​ស្ថិតស្ថេរ​ជា​និរន្ត​ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ ​ជាតិ​ឲ្យ​ទទួលបាន​ការរីកចម្រើន​ថ្មីៗ​បន្ថែមទៀត​។​

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​បញ្ចុះ​ខណ្ឌសីមា វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​(​រូបថត​ក្រុមការងារ​)

​តាម​ការបញ្ជាក់​ពី លោក​ណែ​ត សារី អភិបាលស្រុក​ស្ទោង​បាន​ឲ្យ​ដឹងថា​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់ បាន​ផ្ដួច​ផ្ដើមកសាង​នៅក្នុង​ឆ្នាំ​២០១៣​ក្រោម​ការដឹកនាំ​កសាង​ដោយ​ព្រះ​សុធម្ម​ប្បញ្ញា ណិ​ប អ៊ា​ន និង​លោក ជា ចាន់តូ និង​លោកស្រី ខៀវ ស៊ីណា​ដោយ​សាងសង់​ពី​ថ្ម​ទំហំ​១២​ម៉ែត្រ​គុណ ២៤​ម៉ែត្រ​និង​កម្ពស់​២៨​ម៉ែត្រ​ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ជិត​បី​សែន​ដុល្លារ​កម្លាំង​មហា​សាមគ្គី​របស់​សប្បុរសជន​ជិត​ឆ្ងាយ​។​ក្នុងនោះ​លោក ជា ចាន់តូ និង​លោកស្រី ខៀវ ស៊ីណា ចូលរួម​បច្ច័យ​ចាប់ផ្ដើម​ក្នុងការ​កសាង​ចំនួន​១១ ២០០​ដុល្លារ​និង ១០​លាន​រៀល​។​

នៅក្នុង​ឱកាស​នេះដែរ​លោក ជា ចាន់តូ​បាន​ ​ឧបត្ថម្ភ​បច្ច័យ​ចំនួន​៤០​លាន​រៀល​ដល់​វត្ត​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​,​វត្ត​ពពក​១០​លាន​រៀល​,​វត្ត​ស្រែ​ក្រសាំង​១០​លាន​រៀល​និង​វត្ត​១០​លាន​ទៀត​ដល់​ពោធិ​ដំណាក់ និង​បាន​នាំយក​អំណោយ​មាន​ថវិកា​ក្រណាត់ស សារុង សៀវភៅ ប៊ិច និង​ខ្មៅ​ដៃ​ចែកជូន​ដល់​លោកតា ​យាយ លោកតា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​៕សរន

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​បញ្ចុះ​ខណ្ឌសីមា វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​(​រូបថត​ក្រុមការងារ​)
លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​បញ្ចុះ​ខណ្ឌសីមា វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​(​រូបថត​ក្រុមការងារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular