ដោយ៖ រ៉ូហ្សា
សៀមរាប៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡា ទូកប្រពៃណី (ទូកនាគ) ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគ បឹងទន្លេសាប និង ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ នៅបឹងឈូក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចំពោះលទ្ធផលបច្ចេកទេស ការប្រកួត៖ ផ្នែកកីឡាទូករ៉ូអ៊ីងឯកត្តជន ៥០០ ម៉ែត្រ៖ មេដាយមាសបានលើកីឡាករ សែន កញ្ញា មេដាយប្រាក់បានលើកីឡាករ ពុធ ពិសាល និងមេដាយសំរិទ្ធ បានលើកីឡាករ ណុល សារណៈ ។ ចំណែកផ្នែកកីឡាទូកកានូ ឯកត្តជន ៥០០ ម៉ែត្រ៖ មេដាយមាស បានលើកីឡាករ ហ៊ល លីដា មេដាយប្រាក់ បានលើកីឡាករ លី ម៉ូស្លីម និងមេដាយសំរិទ្ធ បានលើកីឡាករ លាស់ ស្មាអែល។
រីឯផ្នែកកីឡាទូកកាយ៉ាក់ ឯកត្តជន ៥០០ ម៉ែត្រ៖ មេដាយមាស បានលើកីឡាករ ហ៊ល ដាលិស មេដាយប្រាក់ បានលើកីឡាករ ម៉ាត់ ស្លាមី និងមេដាយសំរិទ្ធ បានលើ កីឡាករ ឌី សៀកឡេង និងផ្នែកទូកនាគ ចំណុះ១២ នាក់ចម្ងាយ ១០០០ ម៉ែត្រ បុរស៖ មេដាយមាស បានលើសមាគមកីឡា ខេត្ត សៀមរាប មេដាយប្រាក់ បានលើសមាគមកីឡា ខេត្តបន្ទាយមានជ័យ និងមេដាយសំរិទ្ធ បានលើសមាគមកីឡា ខេត្តកំពង់ឆ្នាំង ។
ដោយឡែក ផ្នែកទូកនាគចំណុះ១២ នាក់ ចម្ងាយ៥០០ម៉ែត្របុរស៖ មេដាយមាស បានលើសមាគមកីឡា ខេត្តសៀមរាប មេដាយប្រាក់ បានលើសមាគមកីឡា ខេត្តបន្ទាយមានជ័យ និងមេដាយសំរិទ្ធ បានលើសមាគមកីឡា ខេត្តកំពង់ឆ្នាំង៕v