ដោយ​៖ រ៉ូ​ហ្សា​
​កែប​៖
នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ព្រឹ​ត្ត​ការណ៍​ការប្រកួតរ​ត់ពា​ក់​កណ្តាល​ម៉ារ៉ាតុន នៅ​ខេត្ត​កែប​លើក​ទី​១ ដែលមាន​កីឡាករ​-​កីឡាការិនី ជាង ១០០ នាក់ ចូលរួម ដែល​មកពី ៨ ប្រទេស ក្រោម​ការសហការ​រវាង សហព័ន្ធ​អត្តពលកម្ម​ស្ម័គ្រ ជាមួយ​ក្រុមហ៊ុន (DELIGHT) ខេត្ត​កែប ក្នុង​គោលបំណង​បំផុស​វិស័យ​កីឡា អត្តពលកម្ម​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធ បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន នៅ​ខេត្ត​កែប លើក​ទី​១ មាន ៨ ប្រទេស​ចូលរួម គឺ​កម្ពុជា បារាំង អាមេរិក ជប៉ុន ឈី​លី ជាដើម ក្នុងនោះ​កីឡាករ​-​កីឡាការិនី ចូលរួម​ច្រើន គឺ​មកពី​ប្រទេស​ជប៉ុន​។ សម្រាប់​វិញ្ញាសា រួមមាន ចម្ងាយ​៥​គីឡូម៉ែត្រ មាន​កីឡា​ចូលរួម ចំនួន​៧៥​នាក់ ចម្ងាយ​១០​គីឡូម៉ែត្រ មាន​កីឡាករ ចូលរួម​ចំនួន ៣៣​នាក់ និង​ចម្ងាយ​២១​គីឡូម៉ែត្រ មាន​កីឡាករ ចូលរួម​ចំនួន ២៧​នាក់ ។​

​លោក​បាន​បន្តថា ការរៀបចំ​ធ្វើឡើង ដើម្បី​បំផុស​វិស័យ​កីឡា អត្តពលកម្ម​ចម្ងាយ​ឆ្ងាយ ហើយ​គ្រោង​បង្កើត​ការប្រកួត​កីឡា រត់​ពាក់កណ្តាល​ម៉ារ៉ាតុន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ខេត្ត ព្រមទាំង​បំផុស​ឲ្យ​បណ្តា​ប្រទេស​ជាច្រើន បាន​ស្គាល់​តំបន់​ទេសចរ​ធម្មជាតិ ខេត្ត​កែប​របស់​កម្ពុជា​ផងដែរ​៕​v