​អ & អេ​ហ្វ​ចែក​ម៉ាស់​ដោយ​មិន​គិតថ្លៃ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​រយៈពេល​៣​ថ្ងៃ​

218
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស​(​ជិត​ក្រសួងផែនការ​) នៅ​ផ្លូវ​៦០​ម៉ែត្រ និង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​ទទួលបាន​ម៉ាស់​ដោយ​ឥតគិតថ្លៃ រយៈពេល​៣​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​២៤​ដល់​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​។​ការចែក​ម៉ាស់​មិន​គិតថ្លៃ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​R&F​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ទប់ស្កាត់​ការឆ្លង​ជំងឺ​រលាក​ដង្ហើម​ថ្មី កូ​រ៉ូ​ណា ឬ ខូ​វីដ​១៩(COVID-19) ក៏ដូចជា​ការពារ​ជំងឺ​ផ្តាសាយ ការពារ​ធូលី​ដី និង​មេរោគ​ផ្សេងៗ​។​

​លោក​ហ័​រង​ជី​ង​លីង​អ្នកគ្រប់គ្រង​គម្រោង​ទូទៅ​របស់​R&FProperties​បាន​មានប្រសាសន៍ថា​៖​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​(COVID19)​ក្រុមហ៊ុន​R&​បាន​ចែក​ម៉ាស់​ដោយ​មិន​គិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​។ នេះ​ជាការ​បង្ហាញ​ពី​កាតព្វកិច្ច​គំរូ​និង​ទង្វើ​សប្បុរសធម៌​មួយ ដើម្បី​ចូលរួម​ជួយ​សង្គម​កម្ពុជា​ដើម្បី​ធានា​នូវ​សុវត្ថិភាព​និង​សុខភាព​របស់​ប្រជាជន​ខ្មែរ​និង​ចិន​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​លោក​បាន​បន្តថា​ការពាក់​ម៉ាស់​គឺជា​វិធី​បង្ការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងខណៈ​ពេលនេះ​។​ម្យ៉ាងវិញទៀត​ក៏​អាចជួយ​បង្ការ​ការឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​និង​ការចម្លង​មេរោគ​ផ្សេងៗ​បាន​ផងដែរ​។​ប៉ុន្តែ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​នេះ​បន្ត​រីក​រាលដាល ហើយ​ស្ថានភាព​កាន់តែ យ៉ាប់យ៉ឺន​ទៅៗ​ទៀត​នោះ ជាហេតុ​បណ្ដាលឱ្យ​ម៉ាស់​ដែល​ប្រើប្រាស់​សម្រាប់​ការពារ​បាន​ក្លាយជា ធនធាន​ដ៏​ខ្វះខាត​មួយ​។​

​ក្រុមហ៊ុន​អ​&​អេ​ហ្វ​កម្ពុជា​បានរៀបចំ​ស្តង់​សម្រាប់​ធ្វើជា​ទីតាំង​សម្រាប់​ចែក​ម៉ាស់​នៅតាម​អគារ​ផ្នែក​លក់​លើ​មហាវិថី​ព្រះមុនីវង្ស​អាគារ​ផ្នែក​លក់​នៃ​បុរី​អ​&​អេ​ហ្វ​ដែល​ស្ថិតនៅលើ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុនសែន​ហើយ​និង​នៅ​ខាងក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ការចែក​ម៉ាស់​ការពារ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០២០​។​

​សូមជម្រាបថា​៖ នេះ​មិនមែនជា​សកម្មភាព​មនុ​ស្ស​ធម៌​និង​ជួយ​សង្គម​លើក​ទី​១​របស់ R & F ទេ ។​កន្លងមក បានធ្វើ​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ដូចជា​ចែក​ទឹកបរិសុទ្ធ​មិន​គិតថ្លៃ​ក្នុង​ពិធីបុណ្យ​អុំទូក ផ្តល់​អំណោយ​ជូន​កុមារកំព្រា​និង​ការសម្អាត​បរិស្ថាន​ជាដើម​។​ក្រុមហ៊ុន​បាន​សន្យា​នឹង​បន្តសកម្មភាព​សង្គម និង​សប្បុរសធម៌​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​៕S/


ចំណងជើង​រូបថត​៖​អ​&​អេ​ហ្វ​ចែក​ម៉ាស់​ដោយ​មិន​គិតថ្លៃ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​រយៈពេល​៣​ថ្ងៃ​(​រូបៈ​សុផល​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ