Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​មន្ទីរ​សាធារ...

​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ចំនួន​៥​ខ្សែ​

ដោយ​គូលែន​/​សៀមរាប​:​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ខួប​និង​ថែទាំ​ផ្លូវ​ប្រចាំ​ចំនួន​៥​ខ្សែ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យ​ពី​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប នា​ថ្ងៃ​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ក្រុមការងារ​ដដែល​បាន​បន្តថា​ការចុះអនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ខួប​និង​ថែទាំ​ផ្លូវ​ប្រចាំ​ចំនួន​៥​ខ្សែ​ដូចខាងក្រោម ៖​គឺ​ទី​១ បន្ត​ចាក់​ចិញ្ចើម និង​គម្រប​រឺ​ហ្គា លើ​គម្រោង​ថែទាំ​ខួប​ផ្លូវ​ខេត្ត​លេខ​២៦៦C គ​.​ម​១0+២00 ដល់គ​.​ម​១0+៦00(​ចំណុច​បំបែក​ផ្សារ​ព្រះ​ដាក់​) ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​។​

​ទី​២​បាន​បន្ត​កៀរ​កិន​បង្ហាប់​ស្រទាប់​គ្រឹះ​M៣0​លើ​គម្រោង​ជួសជុល​ខួប​ផ្លូវ​ខេត្ត​លេខ​២៦៦F​ចន្លោះ​គ​.​ម​00+000​ដល់គ​.​ម​៣+២៧0​ស្ថិត​ក្នុងភូមិ​សសរស្ដម្ភ​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក​។​ទី​៣​គម្រោង​រៀប​ចិញ្ចើមផ្លូវ​ថ្មើ​ជើង​ដោយ​ប្រើប្រាស់​កម្រាល​ដុំ​បេតុង​ជម្រាប​ទឹក​ពិសេស​តាម​បណ្ដោយ​ផ្លូវ​២​ធ្នូ​ក្រុង​សៀមរាប​(​គម្រោង​រដ្ឋបាលខេត្ត​អនុវត្ត​ដោយ​មន្ទីរ​សក​ដ​.​សរ​)​បាន​បន្តការងារ​ក្រាល​ដុំ​បេតុង​Interlock,​។​

​ទី​៤​បាន​បន្ត​រៀប​ការ៉ូឡា​តាម​បណ្ដោយ​វិថី​សម្ដេច​វិបុល​បញ្ញា សុខ​អាន​ស្ថិត​ក្នុងភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​គម្រោង​រដ្ឋបាលខេត្ត​អនុវត្ត​ដោយ​មន្ទីរ​សក​ដ​.​សរ​),​និង​ទី​៥​បាន​បន្ត​ជួសជុល​ស្នាម​ប្រេះ​ការងារ​ថែទាំ​ប្រចាំ​ផ្លូវ​ខេត្ត​លេខ​២៦៥C(​ថ្នល់​ចែក​-​កំពង់​ឃ្លាំង​)​ចន្លោះ​គ​.​ម​១០​ដល់គ​.​ម​១១​ស្ថិតក្នុង​
​ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​៕S

​រូបភាព​:​ក្រុមការងារ​របស់​ម​ន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ខួប និង​ថែទាំ​ផ្លូវ​ប្រចាំ​ចំនួន ៥​ខ្សែ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពិនិត្យ​មើល​លើ​វឌ្ឍនភាព​ន...

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​...

ក្រសួង​អប់រំ​ជូនដំណឹង​ពី​...

ដោយ​:​ដេប៉ូ​/​ភ្នំពេញៈ​នៅ...

​កំណាត់​ផ្លូវ​៥ ខ្សែ ដែល​...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...