ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​BIMA​អ្នកផ្ដល់​សេវា​សុខភាព​តាមរយៈ​ទូរស័ព្ទដៃ​និង​សេវា​រ៉ាប់រង​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ជាមួយនេះ​ក្រុមហ៊ុន​SmartAxiata​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​នៅ​កម្ពុជា​បានប្រកាស​នៅ​ថ្ងៃ​២៤​ខែកុម្ភៈ​ថា​អតិថិជន​សេវា​ធានារ៉ាប់រង​អាយុជីវិត​វ័យឆ្លាត​នឹង​អាច​ប្រើ​សេវា​ធានារ៉ាប់រង​ប្រសើរ​ជាង​មុន ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​តទៅ​។

​អតិថិជន​អាចដាក់​ពាក្យ​ទាមទារ ជាមួយនឹង​គម្រោង​ប្រសើរ​ជាង​មុន ឧទាហរណ៍​រហូតដល់ ៥.០០០ ដុល្លារ​អាមេរិក​ធៀប​នឹង​៣.២០០​ដុល្លារ​អាមេរិក​បច្ចុប្បន្ន​នេះ​។​អត្រា​ហូរ​ចូល​នៃ​សេវា​ធានារ៉ាប់រង​នៅ​កម្ពុជា​នៅ​ទាប​ជាង​១​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​។​នេះ សបញ្ជាក់​ថា ក្នុងករណី​មានរឿង​អកុសល ឬ​ឧ​ប​ទេវ​ហេតុ​កើតឡើង​ប្រជាជន​ជាច្រើន​នឹង​ជួប​វិបត្ដិ​ការចំណាយ​ហិរញ្ញវត្ថុ​។​

​ផលិតផល​ច្នៃ​ថ្មី​របស់​BIMA​ជួយ​អតិថិជន​ឱ្យ​ចុះឈ្មោះ​បាន​រហ័ស​ដោយ​មិនត្រូវ​ការ​ឯកសារ​។​តាមរយៈ​ការប្រើ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​BIMA​ជួយផ្តល់​អតិថិជន​ងាយ​រងគ្រោះ​ពីមុន​ដែល​ពុំមាន​គណនី​ធនាគារ​ឱ្យទទួល​បាន​សេវា​ធានារ៉ាប់រង​ក៏ដូចជា​សេវា​សុខភាព​បាន​យ៉ាង​ងាយស្រួល​។​ការបន្ដ​ភាពជា​ដៃគូ​រវាង​BIMA​និង​SmartAxiata​ជួយ​ឱ្យ​អតិថិជន​ជាច្រើន​ទទួលបាន​សេវា​ធំៗ​ទាំងនេះ​។​

​កញ្ញា​គីម​ថុល​អាម​នាយក​ប្រតិ​ប​ត្ដិ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​BIMA​បាន​ថ្លែងថា​៖«​គ្រួសារ​ប្រាក់ចំណូល​ទាប​នៅ​កម្ពុជា​ពុំមាន​លទ្ធភាព​ប្រើ​គម្រោង​ធានារ៉ាប់រង​លក្ខណៈ​ពាណិជ្ជកម្ម​និង​សង្គម​បានទេ​។ នៅ​BIMA យើង​កំពុងធ្វើការ​បង្កើន​ប្រសិទ្ធភាព​នៃ​ផលិតផល​របស់​យើង​រាល់ថ្ងៃ​។​ដូច្នេះ​យើង​អាច​បំបាត់​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​បាន​ហើយ​ប្រែ​ពួកគេ​ទៅជា​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម​នា​ថ្ងៃ​អនាគត​។ តម្រូវការ​ពិសេស​នូវ​ការការពារ​ធានារ៉ាប់រង​របស់​វណ្ណៈ​កណ្តាល​ដែល​កំពុង​រីក​នេះ​តម្រូវឱ្យ​យើង​បង្កើន​ការផ្តល់ជូន​ផលិតផល​របស់​យើង និង​ផ្តល់​ការធានារ៉ាប់រង​ប្រសើរ​ជាង​មុន​»​។

«​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ភាពជា​ដៃគូរ​របស់​យើង​ជាមួយ​SmartAxiata​បាន​ជួយ​ឱ្យ​យើង​ផ្ដល់​ដល់​ប្រជាជន​កម្ពុជា​នូវ​ការធានារ៉ាប់រង​សុខភាព​មន្ទីរពេទ្យ​និង​អាយុជីវិត​ជាង​មួយ​លាន​នាក់​។​តាមរយៈ​ការបន្ដ​កិច្ចខិតខំ​កសាង​ភាពជា​ដៃគូ​និង​ន​វា​នុ​វត្ដ​ន៍​យើង​រំពឹងថា​ចំនួន​នឹង​អាច​កើនឡើង​ហើយ​ស្របពេល​ជាមួយគ្នានេះ​យើង​រំពឹងថា​នឹង​អាច​ពង្រីក​ការ​គ្របដណ្ដប់​ក៏ដូចជា​អាច​ផ្ដល់​សេវា​គ្រប់គ្រង​ហានិភ័យ​ដ៏​មានតម្លៃ​ដល់​ជន​ងាយ​រងគ្រោះ​ផងដែរ​» នេះ​បើតាម​ការបន្ថែម​របស់​កញ្ញា ។​

​លោក​StjepanUdovicic​នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​SmartAxiata​បាន​មានប្រសាសន៍ថា​៖​ក្នុងនាម​ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ដែល​លើសពី​ការផ្ដល់​សេវាកម្ម​ជាទូទៅ​ជូន​អតិថិជន​ពួកយើង​បន្ដ​ស្វែងរក​អ្វីដែល​ថ្មី​ដើម្បី​ច្នៃ​ជីវិត​រស់នៅ​របស់​អតិថិជន​ឱ្យបាន​ប្រសើរឡើង​តាមរយៈ​សេវា​ផ្ដល់​តម្លៃបន្ថែម​នានា​និង​គំនិត​ផ្ដួចផ្ដើម​ច្នៃប្រឌិត​ដូចជា​ការធានារ៉ាប់រង​វ័យឆ្លាត​។​

​ជាមួយ​BIMA​យើង​សង្ឃឹមថានឹង​ពង្រីក​ការផ្តល់សេវា​ធានា​អាយុជីវិត​និង​រ៉ាប់រង​ថ្លៃ​ព្យាបាល​ខ្នាតតូច​តាមរយៈ​វិធី​ទូទាត់​ងាយៗ​និង​មិន​ប្រើ​ក្រដាស់ប្រាក់​។​ពួកយើង​ក៏មាន​បំណង​បញ្ជ្រាប​ពី​អត្ថប្រយោជន៍​ក្នុងការ​មានការ​ធានារ៉ាប់រង​និង​ការជំរុញ​ការពង្រីក​បណ្ដាញ​ចែកចាយ​ការធានារ៉ាប់រង​ខ្នាតតូច​ដល់​អ្នកប្រើប្រាស់​ប្រែ​ន​វ័យឆ្លាត​ខ្លាំងខ្លា​»៕S/​