ដោយៈ​សុផល​/​ភ្នំពេញៈ គ្រឿង​សង្ហា​រឹម​ដែល​ល្បីឈ្មោះ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ម៉ាក​MUUTO​និង​District Eight បាន​ចូលមក​ដល់ទី​ផ្សារ​កម្ពុ​ជា បន្ទាប់ពី​មើលឃើញ​សក្តានុពល​លើ​វិស័យនេះ​។​ក្រុមហ៊ុន OVER UNDERFURNITURE​ដែលជា​ក្រុមហ៊ុន​ដៃគូ​ជាមួយ​ប្រទេស​ដា​ណឺ​ម៉ាក​បែលហ្ស៊ិក​វៀតណាម​ក្នុង​ការលក់​និង​ចែកចាយ​គ្រឿង​សង្ហា​រឹម​នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ដាក់តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​នៅ ទីតាំង​នៅផ្ទះ លេខ ១៧ ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ក្រុមហ៊ុន​OVERUNDERFURNITURE​នេះ​មាន​គ្រឿង​សង្ហា​រឹម​ចំនួន​ពីរ​ប្រ៊េ​ន​ដែល​ល្បីឈ្មោះ​មកពី​ក្រៅប្រទេស​ដែល​ទីមួយ​ឈ្មោះ​MUUTO​មកពី​ដា​ណឺ​ម៉ាក​,​ប្រ៊េ​នទី​ពីរ​ឈ្មោះ​DistrictEight​មកពី​វៀតណាម​និង​ក្រដាស​បិទ​ជញ្ជាំង​ដែលមាន​គុណភាព​ខ្ពស់​ផលិត​នៅ​ប្រទេស​បែលហ្ស៊ិក​។​ពិធី​ដាក់តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​នេះ​បាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​។​

​អ្នកនាង​ហ៊ុន​ចិន្តា​ដែលជា​ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន​OVERUNDERFURNITURE​បានឱ្យដឹងថា​ក្រុមហ៊ុន​OVERUNDERFURNITURE​មិន​គ្រាន់តែ​លក់​គ្រឿង​សង្ហា​រឹម​ប៉ុណ្ណោះ​ទេ​។​តែ​ក៏​ជា​តំណាង​របស់​ប្រ៊េ​ន​ខាងលើ​ហើយក៏​ជា​អ្នកផ្តល់សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ​។​

​អ្វីដែល​ធ្វើឱ្យ​អ្នកចូលរួម​ចាប់អារម្មណ៍​នាឱកាស​ថ្ងៃ​បើក​ដំណើរ​ការតាំង​បង្ហាញ​នេះ​គឺ​ពេល​ចូល​មកដល់​ភ្លាម​ទទួលបាន​នូវ​អារម្មណ៍​ស្រស់ថ្លា​។​ជាមួយ​ភាពកក់ក្តៅ​ក្នុង​បរិយាកាស​សប្បាយរីករាយ​ជាមួយនឹង​ការលេង​ហ្គេម​កម្សាន្ត​ការចាប់​រង្វាន់​ដែល​ការសប្បាយរីករាយ​ទាំងនេះ​ស្ថិតនៅ​កន្លែង​មួយ​ដែលមាន​តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​ដ៏​ប្រណីតៗ ប្រ៊េ​ន​ដ៏​ល្បីៗ និង​មាន គុណភាព​ខ្ពស់​ថែម​ទៀតផង ៕S/