ដោយ:សុខុម/ស្ទឹងត្រែង:ត្រាក់ទ័រកាយដីមួយគ្រឿងបានឆាបឆេះហុយផ្សេងទ្រលោមពេលកំពុងកាយដី។ហេតុការណ៍នោះបានកើតឡើងនៅភូមិត្រពាំងព្រៃឃុំស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោងជាង១១ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០។
លោកនូសុខុមមេប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់បានប្រាប់ឱ្យដឹងថាត្រាក់ទ័រមួយគ្រឿងឆាបឆេះបណ្តាលមកពីឆ្លងខ្សែភ្លើងពេលកំពុងបញ្ជារកាយដីប្រឡាយស្រែមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងព្រៃ។រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់បានជួយបាញ់ទឹកពន្លត់។តែត្រាក់ទ័រឆាបឆេះប្រេងសាំងសន្ធោសសន្ធៅខ្លាំងទើបគ្រឿងចក្រឆេះអស់ទាំងស្រុង៕S/

