ដោយ:ទេពកង្រី/កំពង់ឆ្នាំង៖ជុំវិញបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋក្នុងឃុំស្វាយជ្រុំស្រុករលាប្អៀរជាមួយនិងមេការរបស់លោកឧកញ៉ាសុខប៊ុនរហូតមកដល់ពេលនេះបានឈានដល់ការសម្របសម្រួលត្រូវគ្នាហើយ។ដោយភាគីខាងឧកញ៉ា សុខ ប៊ុន យល់ព្រម ប្រគល់ដី ដែលប្រជាពលរដ្ឋ មិនបានលក់ ទៅឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ដើមវិញបន្ទាប់ពីមានការប្រទាញប្រទង់គ្នាយូរមកហើយ ។
កិច្ចប្រជុំដោះស្រាយនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តឧទ្ទុម្ពរ ក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រុំស្រុករលាប្អៀរ។មេឃុំស្វាយជ្រុំលោកយីភួនបានឱ្យដឹងថាបន្ទាប់ពីមានការវិវាទដីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋជាមួយនិងមេការរបស់លោកឧកញ៉ាសុខប៊ុនគឺលោកលន់ឡនហៅឡុងរួចមកការដោះស្រាយបានធ្វើឡើងជាបន្តបន្ទាប់ទីបំផុតពេលនេះ។
យើងបានដោះស្រាយចេញជាបណ្ដើរៗហើយដោយតំណាងថ្មីរបស់ក្រុមឧកញ៉ាសុខប៊ុនបានចេញមុខសម្របសម្រួលនិងព្រមប្រគល់ដីទៅប្រជាពលរដ្ឋដែលមិនបានលក់ទៅឱ្យគាត់វិញតែប្រជាពលរដ្ឋត្រូវមានឯកសារត្រឹមត្រូវនិងពិតថាៈមិនបានលក់មែន។ចំណែកប្រជាពលរដ្ឋណាដែលបានលក់មិនអាចយកដីនោះមកវិញបានឡើយ ។
ជាមួយគ្នានេះផងដែអភិបាលរងស្រុករលាប្អៀរលោកសេងវិចិត្រក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំស្វាយជ្រុំ ទាំងអស់ សូមរួសរាន់ ប្រញាប់យកឯកសារ កម្មសិទ្ធិដីធ្លី ដែលមិនបានលក់ឱ្យក្រុមហ៊ុន ឧកញ៉ា សុខប៊ុន មកធ្វើការផ្ទៀងផ្ទាត់ ដើម្បីទទួលយកដីត្រឡប់មកវិញព្រោះថាៈរយៈពេលមានកំណត់ គឺត្រឹមតែថ្ងៃ១០ខែមីនាខាងមុខនឹងផុតឱសានវាទហើយហេតុនេះសូមបងប្អូនប្រជាពលរដ្ឋរួសរាន់ឡើង៕S/