ដោយ​:​អង្គរតូច​/​សៀមរាប​៖​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​គោយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២២០២០​នេះ​ពេល​កំពុង​ដឹក​ចូលក្នុង​ដេប៉ូ​មួយកន្លែង​ក្នុង​ឃុំ​អំពិល​ស្រុក​ប្រាសាទបាគង​។​​លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានឱ្យដឹងថា ដោយមាន​ការសហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​គឺ​បាន​ចាប់​គោយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​។​

លោក​បន្តថា​ម្ចាស់​ឈើ​មានឈ្មោះ​គាំ​លន​ភេទ​ប្រុស​អាយុ​៣១​រស់នៅ​ភូមិ​.​ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម​។ ឈើ​នេះ​បាន​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ​ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​យកមក​លក់​ឲ្យ​ដេប៉ូ​ដែលមាន​ម្ចាស់​ឈ្មោះ​តង​ហ៊ីង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​គោក​ចាន់​ឃុំ​អំពិល​ស្រុក​ប្រាសាទបាគង​។​ឈើ​ដែល​បាន​ចាប់​នេះ​មាន​ចំនួន​៤,៩​ម៉ែត្រគូប​ជា​ឈើ​ប្រភេទ​លេខ​៣​។​ឈើ​ទាំងនេះ​បានប្រគល់​ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​រក្សាទុក ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕S/​