ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈភូមិហ្គាទីជាភួមិមួយក្នុងទឹកដីនៃឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរី។ភូមិនេះសម្បូរទៅដោយជនជាតិដើមភាគតិចព្នងរស់នៅជាក្រុមៗតូចមានចម្ងាយជិត២០គីឡូម៉ែត្រពីឃុំស្រែព្រះ។ក្នុងភូមិហ្គាទីគេបានប្រទះឃើញផ្នូរសពរបស់ជនបរទេសម្នាក់ព្រមទាំងមានឈ្មោះដូចគ្នាទៅនិងឈ្មោះភូមិហ្គាទីចំណុចនេះបានក្លាយជាមន្ទិលមួយរបស់អ្នកចំណូលថ្មីនិងអ្នកដំណើរហើយពួកគេបានស្វែងរកការបកស្រាយថា ឈ្មោះភូមិនិងឈ្មោះសពក្នុងផ្នូរ មានអ្វីទាក់ទងគ្នាទៅ។
ផ្អែកតាមការសាកសួរជាមួយចាស់ទុំព្រមទាំងមេឃុំស្រែព្រះលោកព្យើបពេដែលជាសាច់ឈាមរបស់ជនជាតិដើមព្នង បានបង្ហាញថាៈភូមិហ្គាទី ដើមឡើយមានឈ្មោះថាភូមិក្រង់ស្ថិតក្នុង ឃុំស្រែព្រះ ស្រុកកែវសីមា។នៅក្នុងឆ្នាំ១៩៣១ជាឆ្នាំដែលមេទ័ពបារាំងឈ្មោះហ្គាទី(Gatille)បានរងនូវការសម្លាប់ដោយកាំបិតរបស់ជនជាតិដើមព្នង។ជាក្រុមចលនាបះបោរប្រឆាំងនិងនឹមត្រួតត្រាក្នុងសម័យដែលកម្ពុជាស្ថិតក្រោមអណានិគមនិយមបារាំងសេស។លោកហ្គាទីនេះក៏ជាមេទ័ពធំម្នាក់ប្រចាំភូមិភាគឦសាន្តនេះថែមទៀតផងទើបជាប់ឈ្មោះហ្គាទីជាភូមិជំនួសអោយឈ្មោះភូមិក្រង់។
លោកមេឃុំបន្តថាផ្នូររបស់ជនជាតិបារាំងរូបនោះត្រូវបានបញ្ចុះយ៉ាងត្រឹមត្រូវនិងស្ថិតក្នុងការថែទាំពីមន្ទីរបរិស្ថានព្រោះស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។កាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅលោកកែវសុភគ៌ប្រធានមន្ទីរបរិស្ថានអមដោយក្រុមកាងារបានចុះទៅទីតាំងផ្នូរសពលោកហ្គាទីនិងថាបន្តការស្រាវជ្រាវប្រវត្តនផ្នូរនិងមូលហេតុនៃការប្តូរឈ្មោះភូមិក្រង់មកភូមិហ្គាទីនេះឱ្យបានច្បាស់បន្ថែមទៀត៕S/


