ដោយៈ សាវរក្ស/ភ្នំពេញៈ យុវជនម្នាក់បានចងកធ្វើអត្តឃាតក្នុងបន្ទប់នៅដីឡូត៍ឃ្លាំងដែកមួយកន្លែង ដោយមិនដឹងមូលហេតុ។ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០នៅចំណុចដីឡូត៍លក់កុងផ្លាកកេស្ថិតក្រុមទី១៣ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ ។
លោកហ៊ាងថារ៉េតអធិការនគរបាលខណ្ឌឬស្សីកែវបានឱ្យដឹងនាល្ងាចថ្ងៃទី២៤កុម្ភៈនេះថាសពឈ្មោះរឿន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបស់កម្មករ មានស្រុកកំណើត ភូមិស្ពានឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
សាក្សីនៅកន្លែងបានឱ្យដឹងថាមានមិត្តរួមការងារម្នាក់បានចូលមកធ្វើការជាធម្មតាពេលព្រឹកថ្ងៃកើតហេតុទើបឃើញប្រទះឃើញយុវជនខាងលើចងកធ្វើអត្តឃាតនៅក្នុងឃ្លាំងស្ថិតក្នុងដីឡូត៍មួយកន្លែងស្លាប់បាត់ទៅហើយទើបមានការភ្ញាក់ផ្អើលធ្វើការរាយការណ៍ជូនសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវតែម្ដង ។ទោះយ៉ាងណាគេមិនបានដឹងពីមូលហេតុនៃការធ្វើអត្តឃាត របស់យុវជននោះដែរ ៕S/


