ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី៖ព័ត៌មានបឋមមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន៤ខ្នងនៅស្រុកកោះញែកនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនតែមិនបណ្តាលឱ្យរងគ្រោះដល់អាយុជីវិតមនុស្សទេ។នេះបើតាមការឱ្យដឹងពីលោកខ្លុតសុឃាអធិការនគរបាលស្រុកកោះញែកនៅមុននេះបន្តិច។
លោកអធិការស្រុកបញ្ជាក់ថាកម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៤គ្រឿង រហូតមកដល់ពេលនេះ ស្ថានភាពបានបានស្ងប់ស្ងាត់បន្តិចហើយ។ លោក បន្ថែម អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោងប្រមាណជា៧ យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិទី៤ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕S/