​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​វគ្គ​សង្គ្រោះ​បឋម​ដល់​ភ្នាក់ងារទេសចរណ៍​ជា​លើក​ទី​៥

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ហើយក៏​ជា​លើក​ទី​៥​ហើយ​ដែរ ដែល​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​វគ្គ​បណ្តុះបណ្តាល​សង្គ្រោះ​បឋម​ដល់​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទ​គោលដៅ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​ប្រទេស​ជប៉ុន​(​អង្គការ​SrolanhprojectNPO)​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ មានប្រសាសន៍ថា​កន្លង​មក​នាយកដ្ឋាន​បានរៀបចំ​វគ្គ​សង្គ្រោះ​បឋម​បាន​៤​លើក​រួចមកហើយ​ដែល​អ្នកចូលរួម​សរុប​១៦០​នាក់​។​ចំណែក​លើក​ទី​៥​នេះ​មាន​អ្នកចូលរួម​៤០​នាក់​គឺ​ភ្នាក់ងារទេសចរណ៍​៣០​នាក់ សណ្តាប់ធ្នាប់​១០​នាក់​។​ចំពោះ​វគ្គ​សង្គ្រោះ​បឋម​នេះ​ត្រូវបាន​រៀបចំ​២​ដង​ក្នុង​មួយឆ្នាំ​គឺ​រៀងរាល់ខែ​កុម្ភៈ​និង​ខែកក្កដា​ដែល​ផ្តោតលើ​មេរៀន​សំខាន់ៗ​ដូចជា​ការធ្វើ​ចលនា​បេះដូង​របៀប​រុំ​របួស​ការលើក​ជនរ​ង​គ្រោះ​។​ល​។

​លោក​បាន​បញ្ជាក់ថា ការផ្តល់​ចំណេះដឹង​ផ្នែក​សង្គ្រោះ​បឋម​ដល់​ភ្នាក់ងារទេសចរណ៍​តាម​ប្រាសាទ ជា​ភារកិច្ច​ចាំបាច់​បំផុត​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បីឱ្យ​ភ្នាក់ងារទេសចរណ៍​អាច​មើលថែ​និង​ជួយសង្គ្រោះ​ភ្ញៀវទេសចរ​បាន​ទាន់ពេលវេលា​ករណី​ភ្ញៀវ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​។​

កាយវិការ​និង​ការគិតគូរ​ពី​សុខទុក្ខ​សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ដូច្នេះ​កន្លងមក​ទទួល​បានកា​រ​គាំទ្រ​ការថ្លែងអំណរគុណ​និង​ជួយសង្គ្រោះ​ភ្ញៀវទេសចរ​បាន​ទាន់ពេលវេលា​ករណី​ភ្ញៀវ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​។​កាយវិការ​និង​ការគិតគូរ​ពី​សុខទុក្ខ​សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ដូច្នេះ​កន្លងមក​ទទួល​បានកា​រ​គាំទ្រ​ការថ្លែងអំណរគុណ​និង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន​មួយ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...