ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖រថយន្តតូយ៉ូតាហ្វរិនន័របុកគោយន្តកន្ត្រៃដឹកថ្មបង្កឱ្យអ្នកបើកបរគោយន្តរងរបួសធ្ងន់ម្នាក់ចំណែកអ្នកបើករថយន្តនោះបានរត់គេចខ្លួនបាត់។ក្នុងហេតុការណ៍កាលពីរសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០នៅចំណុចផ្លូវកែងខាងជើងប្រជុំជនលើកំណាត់ផ្លូវជាតិលេខ៥៦Aស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកសៅសារឿនអធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា៖ជនរងគ្រោះអ្នកបើកបរគោយន្ត្រៃឈ្មោះណើងលីប៉ាវភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិកសិណឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ចំណែកអ្នកបើករថយន្តម៉ាកហ្វរិនន័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2F.5212ទុកតែរថយន្តនៅកន្លែងកើតហេតុហើយរត់គេចខ្លួន ៕S/