ដោយៈ​ចាន់តូ+ម៉ារ៉ា​/​ភ្នំពេញ​:​យុវជន​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​បណ្ដាលឱ្យ​ដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤​កែង​និង​ផ្លូវ​ណត​ប្រ៊ី​ត​ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​ប្រភព​បានឱ្យដឹងថា​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្គុ​ប​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BK4858​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ត​បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AO.7200​។​តាម​បណ្ដោយ​ផ្លូវ​២០០៤​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​។​

​ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​មិន​ព្រម​ឈប់​នៅ​កន្លែងកើតហេតុ​ទេ​។​ព្យាយាម​បើក​រត់​បន្ត​ទៅមុខ​ប្រមាណ​ជាង​មួយរយ​ម៉ែត្រ​រថយន្ត​ក៏​ឡើងលើ​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទៅមុខ​លែងរួច​ម្ចាស់​រថយន្ត​រងរបួស​ស្រាល​បែក​មុខមាត់​៕S/​