ដោយៈចាន់តូ/ភ្នំពេញ៖ភ្លើងឆេះផ្ទះមួយខ្នងខ្ទេចកាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២០ត្រង់ចំណុចផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ម្ចាស់ផ្ទះមានឈ្មោះលីម៉េងភេទប្រុសអាយុ៧០ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅកន្លែងកើតហេតុ។មានប្រពន្ធឈ្មោះគឹមហ័ងអាយុ៤៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅជាមួយគ្នាមានកូន៥នាក់និងក្មួយម្នាក់ទៀតសរុបទាំងអស់មួយគ្រួសារគឺ ៨នាក់។ផ្ទះដែលឆេះទំហំ៧ម៉ែត្រគុណនិង១៥ម៉ែត្រ ជញ្ជាំងឈើ ប្រក់ស័ង្កសី ត្រូវបានភ្លើងឆេះម៉ត់។
គ្រោះអគិ្គភ័យនេះសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យចុះមកកន្លែងកើតហេតុជាបន្តបន្ទាប់ចំនួន៤គ្រឿងបានបាញ់ឲ្យរលត់ទៅវិញនៅវេលាម៉ោង២រំលងអធ្រាត្រនៅថ្ងៃខែឆ្នាំដដែល។រងការខូចខាតសម្ភារដូចជាម៉ូតូពីរគ្រឿងព្រមទាំងកង់កូនរបស់គាត់ដែលជិះទៅរៀនចំនួន៥គ្រឿងទៀតបូករួមនិងលុយចំនួន៥.០០០ដុល្លារនិងសម្ភារនៅក្នុងផ្ទះមួយចំនួនធំត្រូវអគ្គិភ័យលេបត្របាក់អស់ត។
ចំពោះការបាញ់ទឹកប្រើប្រាស់រថយន្តចំនួនបួនគ្រឿងបាញ់អស់ទាំង៤គ្រឿង។តាមសំដីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាករណីឆេះផ្ទះរបស់បុរសខាងលើនេះគឺមិនទាន់ដឹងមូលហេតុនៅឡើយសមត្ថកិច្ចកំពុងតែធ្វើការតាមដាននិងស្រាវជ្រាវបន្តទៀតនៅពេលក្រោយ៕S/