ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​នារី​ម្នាក់​ជា​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​នគរបាល​ក្រោម ការចង្អុល បង្ហាញពីលោកវរសេនីយ៍ទោ ម៉ន វុ​ធី អធិការនគរបាល ខណ្ឌពោធិ៍​សែន​ជ័យ​សហការ ជាមួយមន្ត្រីក្រោមឱវាទ ចុះបង្ក្រាប ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ជួញដូរ​សារធាតុ​ញៀន​ ​កាលពីវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ ស្ថិតនៅ​បន្ទប់​ជួល​លេខ​៧​ ក្រុម​១B​ភូមិ​តា​ងួន​ទី​២​សង្កាត់ កា​កាបទី ១​ខណ្ឌពោធិ៍សែន​ជ័យ ។

​ជនសង្ស័យ មានឈ្មោះ នុត ធារ៉ា អាយុ ២១​ឆ្នាំ​នៅ បន្ទប់ជួលលេខ ៧ ក្រុម ១B ភូមិ តា​ងួនទី ២ សង្កាត់ កា​កាបទី ១​ខណ្ឌ ពោធិ៍សែន​ជ័យ​។ សម្ភារ​ដកហូត ៖ ម្សៅ ស ក្រាមថ្លា សង្ស័យ ជាសារធាតុញៀន សរុប ចំនួន ៦ កញ្ចប់ ២ ធំល្មម និង ៤​កញ្ចប់តូច ។​បច្ចុប្បន្ន នារី​ជា​ជន សង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅ អធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវ ច្បាប់ ៕S/​Ha