ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាន​បាក់​បន្ទាប់ពី​មាន​រថយន្ត​ម៉ាក​ព្រូស​បើក​លឿន​បែក​កង់​វិល​ទៅ​ប៉ះ​ទទឹង​រថយន្ត​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ត្រង់ចំណុច​មុខ​វត្ត​អរុណ​វ​ត្តី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤​ក្នុង​សង្កាត់​កន្ទោក​ខណ្ឌ​កំបូល ។​រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក លេខ​ភ្នំពេញ​2AO.8953 ។​

​ប្រភព​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​តូ​យូ​តា​ព្រូស​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​វ៉ា​ជែង​ខាងស្តាំ​រថយន្ត​១​គ្រឿង​ទៀត​បណ្ដាលឱ្យ​បែក​កង់​រ៉េ​ចង្កូត​វិល​ជាច្រើន​ជុំ​មក​ប៉ះ​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាលឱ្យ​បាក់​អស់ ១​ដើម​។ ចំណែកឯ​រថយន្ត​រង​ការខូចខាត​មួយ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ​តែ​មិន​បង្កឱ្យមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​៕S/