Home ព័ត៌មានអន្តរជាតិ ត្រាំសរសើរម៉ូ...

ត្រាំសរសើរម៉ូឌីជាមេដឹកនាំឆ្នើមនៅចំពោះហ្វូងមនុស្ស ១០ ម៉ឺននាក់

ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំបានទទួលនូវការស្វាគមន៍ដ៏អណ្ដែតអណ្ដូងនិងមនោសញ្ចេតនាទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី២៤កុម្ភៈ ដោយថ្លែងទៅកាន់ហ្វូងមនុស្សដ៏ធំនិងកាន់ដៃគ្នាជាមួយភរិយារបស់គាត់នៅឯប្រាសាទតាចម៉ាហាល់ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដោយមានការថតរូបដ៏ធំប៉ុន្តែមានលទ្ធផលតិចតួច។

ទោះយ៉ាងណា ប៉ូលិសម្នាក់និងជនស៊ីវិលយ៉ាងហោចណាស់ ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុងញូវដេលី ពោលគឺមួយម៉ោង មុនពេលប្រធានាធិបតីអាម៉េរិកចូលមកដល់រដ្ឋធានីឥណ្ឌា។

នៅឯកីឡដ្ឋានកីឡាគ្រីឃីតដ៏ធំបំផុតនៅរដ្ឋគូចារ៉ាត់ដែលជាស្រុកកំណើតរបស់លោកម៉ូឌីនៅភាគខាងលិចប្រទេសឥណ្ឌា លោកត្រាំបានសរសើរដល់មេដឹកនាំស្តាំនិយមឥណ្ឌារូបនេះថាជា “មេដឹកនាំឆ្នើម ជាម្ចាស់ជើងឯកដ៏អស្ចារ្យរបស់ឥណ្ឌា” នៅចំពោះមុខហ្វូងមនុស្សប្រហែល ១០០.០០០ នាក់។

លោកត្រាំបានប្រាប់ហ្វូងមនុស្សដ៏ត្រេកអរដែលពាក់មួកត្រាំយ៉ាងដូច្នេះថា “អាម៉េរិកស្រឡាញ់ឥណ្ឌា។ អាម៉េរិកគោរពឥណ្ឌា ហើយអាម៉េរិកនឹងក្លាយជាមិត្តស្មោះត្រង់និងស្មោះស្ម័គ្រចំពោះប្រជាជនឥណ្ឌាជានិច្ច”។

ឆែកមើលឈ្មោះខ្សែភាពយន្តបូលីវូដនិងអ្នកកីឡាគ្រីឃីតឥណ្ឌា លោកត្រាំ ដែលភ្នែកម្ខាងផ្តោតលើការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខ បានសម្តែងការគោរពដល់ពលរដ្ឋអាម៉េរិកដើមកំណើតឥណ្ឌា ៤ លាននាក់ថាជា “ប្រជាជនពិសេសពិតប្រាកដ”។

លោកម៉ូឌីបាននិយាយថា “ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំបានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរបស់យើង ជាទំព័រមួយដែលនឹងកត់ត្រាអំពីវឌ្ឍនភាពនិងភាពរុងរឿងរបស់ប្រជាជនអាម៉េរិកនិងឥណ្ឌា។ ពិភពលោកទាំងមូលបានដឹងពីអ្វីដែលប្រធានាធិបតីត្រាំបានធ្វើដើម្បីបំពេញក្តីសុបិនរបស់អាម៉េរិក”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...