ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​:​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡិន​ឌ័​រ​ជ្រុល​ទៅបុក​បង្គោល​ផ្លាកស​ញ្ញាច​រាចរ​ណ៍នៅ​ចិញ្ចើមផ្លូវ​បាក់​អស់​មួយ​ដើម​និង​បន្ត​ទៅបុក​កន្លែង​លក់​ទឹកត្នោតជូរ​នៅ​ចិញ្ចើមផ្លូវ​រង​ការខូចខាត​សម្ភារ​មួយចំនួន​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០ ​នៅ​ចំណុច​មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​ តាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ២​ខណ្ឌមានជ័យ​។​

​ម្ចាស់​រថយន្ត​បានបញ្ជាក់​ឱ្យដឹងថា ​មុន​កើតហេតុ​ រូបគាត់​បាន​បើករថយន្ត​ហាយ​ឡិន​ឌ័​រពាក់​ផ្លាក​លេខ​ភ្នំពេញ​2AE5296​ចេញពី​គីរីវង់​គោលបំណង​បើក​ចូលមក​ក្រុងភ្នំពេញ​។​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧​ទិសដៅ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ងោក​មួយភាំង ​រេ​ចង្កូត​នៅ​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​ផ្លាក​សញ្ញា​ចរាចរ​ណ៍បាក់​អស់​មួយ​ដើម​ រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅបុក​កន្លែង​លក់​ទឹកត្នោតជូរ​នៅតាម​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រងការ​ខូចខាត​សម្ភារ​មួយចំនួន​៕S/​Ha