•​ ​ក្រប​ខ័ ណ្ឌ Champions League រដូវ​កាល​២០១៩ / ២០២០
(03:00) Chelsea vs B. Munchen
(03:00) Napoli vs Barcelona
​វិភាគ​គូ​ល្អ​
Chelsea vs Bayern Munich

ក្រុម​ឆេ​ល​ស៊ី​បាន​បង្កើន​ឱកាស​រក្សា​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​បួន​នៅលើ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​យកឈ្នះ​ក្រុម Spurs ២-១ កាលពី​ចុង​សប្តាហ៍​។​
​ ​
​ប៉ុន្តែ​ក្រុម​ឆេ​ល​ស៊ី​ត្រូវធ្វើ​ការងារ​ធ្ងន់​ក្នុង​ទឹកដី ខណៈពេល​ពួកគេ​ត្រូវ​ទទួលភ្ញៀវ Bayern Munich នៅ​ជើង​ទី​១​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម​ឆេ​ល​ស៊ី​ប្រហែលជា ចង់​លេង​ជើង​ទី​២​នៅលើ​ទឹកដី Stamford Bridge ច្រើនជាង​។​
​ ​
ក្រុម​ឆេ​ល​ស៊ី​នឹង​ចងចាំ​ពេលដែល​ក្រុម Liverpool បាន​យកឈ្នះ​ក្រុម Bayern Munich កាលពី​រដូវ​កាល​មុន​ទាំងពីរ​ជើង បន្ទាប់ពី​ប្រកួត​ស្មើ ០-០ ជើង​ទី​១​។ ប៉ុន្តែ​ទម្រង់​លេង​ក្នុង​ទឹកដី របស់​ឆេ​ល​ស៊ី​មិនសូវ​ស៊ីសង្វាក់​គ្នា​ទេ​។​
​ ​
ក្រុម​នេះ​ខកខាន​មិនបាន​ឈ្នះ​ពីរ​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក មុនពេល​យកឈ្នះ​លើ​ក្រុម Spurs កាលពី​ថ្ងៃ​សៅរ៍​។ ក្រុម​នេះ​ធ្វើ​បានល្អ​គួរសម​ក្នុង​ទឹកដី សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ដោយ អាច​យកឈ្នះ​លើ​ក្រុម Lille ប៉ុន្តែ​ប្រកួត​ចាញ់​ក្រុម Valencia និង​ស្មើ​ជាមួយ​ក្រុម Ajax ៤-៤ ។​
​ ​
ចំណែក​ក្រុម Bayern Munich ឈរ​នៅលើ​កំពូល​តារាង Bundesliga បើទោះបីជា​ចាប់ផ្តើម យឺតយ៉ាវ​នៅ​រដូវ​កាល​នេះ​ក៏ដោយ​។ នោះ​មិនមែនជា​បញ្ហា​ទេ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ខណៈ​ពួកគេ​ឈ្នះ​ទាំង​៦​ប្រកួត​និង​រកបាន​២១​គ្រាប់​។​
​ ​
ពួកគេ​នឹង​ចងចាំ​ការប្រកួត​កន្លងមក​នៅ​ទីក្រុង​ឡុង​ដ៍ នៅពេល​ពួកគេ​យកឈ្នះ​ក្រុម Spurs 7-2 ។ ក្រុម Bayern Munich ឈ្នះ​ការប្រកួត​នាពេល​ថ្មីៗ​នេះ​កាលពី​ថ្ងៃ​សុក្រ​ហើយ​នៅពេលនេះ មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១១​ប្រកួត​ចុងក្រោយ​។
​ ​
ក្រុម​នេះ​ឈ្នះ ៦​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ ហើយ​អាច​រកបាន​២៥​គ្រាប់​។ ជាមួយនឹង​ប្រព័ន្ធ​ការពារ​ដ៏​ផុយស្រួយ​នេះ ក្រុម Bayern អាចនឹងទទួល​បាន​ជ័យជម្នះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​អង្គា​រ៍​នេះ​៕
ទស្សន​: Chelsea 3-2 Bayer Munich
Napoli vs Barcelona

ការប្រកួត​ជា​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​នឹង​កើតឡើង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​សប្តាហ៍​នេះ នៅពេល​ក្រុម Napoli ទទួលភ្ញៀវ Barcelona ជា​លើកដំបូង​នៅ​ក្របខ័ណ្ឌ UEFA ។​
​ ​
បន្ទាប់ពី​បញ្ចប់​នៅ​លេខ​រៀង​ទី​២​នៅ​ក្របខណ្ឌ Serie A កាលពី​រដូវ​កាល​មុន គេ​រំពឹងថា ក្រុម Napoli នឹង​ប្រជែង​ជាមួយនឹង​ក្រុម Juventus សម្រាប់​តំណែង​ជើងឯក​លី​ក​ជាថ្មី​ម្តងទៀត​។​
​ ​
​ប៉ុន្តែ​ទីបំផុត​ក្រុម​នេះ​បរាជ័យ​ច្រើន​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ហើយ​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) បាត់បង់​ការងារ ខណៈពេល​ក្រុម​នេះ​ឡើង​មកដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ លោក ហ្គា​ត់​ទូ​សូ (Gattuso) ពិបាក​ក្នុងការ​កែប្រែ​លទ្ធផល​ភ្លាមៗ​ណាស់​ដោយ​ចាញ់​៤​ប្រកួត ក្នុងការ​ដឹកនាំ​៥​ប្រកួត​ដំបូង​របស់លោក​។​
​ ​
ទោះបីជា​យ៉ាងណា ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ មាន​សញ្ញា​រីកចម្រើន​ខ្លះ​ដោយ​ក្រុម​នេះ​អាច​យកឈ្នះ​ក្រុម Juventus ជា​ជ័យជម្នះ​មួយ​ក្នុងចំណោម​ជ័យជម្នះ​ទាំង​៣​ក្នុង​បួន​ប្រកួត​ចុងក្រោយ​។​
​ ​
លទ្ធផល​ល្អ​មួយទៀត គឺ​ពួកគេ​បាន​យកឈ្នះ​ក្រុម Inter Milan នៅ​ក្របខ័ណ្ឌ Coppa Italia ហើយ​មាន​ហេតុផល​គ្រប់គ្រាន់ ដែល​ត្រូវ​ជឿថា អាច​នឹងមាន​ក្រុម​មួយ​ត្រូវ​ខកចិត្ត​។​
​ ​
ក្រុម Barcelona បានធ្វើ​ដំណើរ​ទៅ​អ៊ីតាលី​ចំពេល​ក្រុម​នេះ​ស្ថិតក្នុង​ស្ថានភាព​មាន​វិបត្តិ​។ ក្រុម​នេះ​ហាក់​មាន​បញ្ហា​ផ្ទៃក្នុង​រវាង​ថ្នាក់ដឹកនាំ​និង​កីឡាករ ហើយ​ថា ប្រធាន​ក្លឹប​បាន​ជួលបណ្តាញ​ព័ត៌មាន ដើម្បី​រិះគន់​កីឡាករ​របស់​ខ្លូន​។​
​ ​
គេ​ជឿថា កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) មិន​សប្បាយ​ចិត្តនឹងរ​បៀ​ប​ដែល​ក្លឹប កំពុងដំណើរការ ហើយ​ថា នេះ​គឺជា​រដូវ​កាល​ដ៏​លំបាក​បំផុត​សម្រាប់​ខ្សែ ប្រយុទ្ធ​សញ្ជាតិ អា​ហ្ស​ង់​ទីន​រូបនេះ ដោយ​ទទួល​ដឹកនាំ​ក្រុម​ច្រើនជាង​ពេល​អ្នកណាៗ​ទាំងអស់​ស្របពេល កីឡាករ លី្វ​ស ស្វា​រ៉េ​ស (Luis Suarez) និង ដេ​ម​បេ​ឡេ (Dembele) មាន​បញ្ហា​របួស​។​
​ ​
ទម្រង់​លេង​ក្នុង​ទឹកដី​ហាក់ដូចជា​មិនសូវ​ល្អ​ទេ ដោយ​ពួកគេ​ចាញ់​២​ក្នុង​៦​ប្រកួត​ចុងក្រោយ​។ ក្រុម​នេះ​ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ​ក្នុង​ទឹកដី​។​
​ ​
ទោះបីជា​យ៉ាងណា ក្រុម Barcelona ខកខាន​មិនបាន​ឈ្នះ​ក្នុង​៧​ប្រកួត​ក្រៅ​ទឹកដី​។ មើលទៅ ក្រុម​ទាំងពីរ​អាចនឹងទទួល​បាន​លទ្ធផល​ស្មើ​ច្រើនជាង​៕
​ទស្សន​: Napoli 2-3 Barcelona