សារព័ត៌មានKUNA បានរាយការណ៍ថា ក្រុមអាជ្ញាធរអាកាសចរណ៍គុយវ៉ែតបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានផ្អាកការហោះហើរទាំងអស់របស់ខ្លួនទាំងទៅនិងមកពីកូរ៉េខាងត្បូង ថៃ និង អ៊ីតាលី បន្ទាប់ពីមានរបាយការណ៍នៃការផ្ទុះឡើងនៃវីរុសCOVID-19 នៅប្រទេសទាំងនេះ។
ក្រុមអាជ្ញាធរអាកាសចរណ៍នេះបាននិយាយថា ចំណាត់ការនេះ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគុយវ៉ែត។
កាលពីពេលមុននេះគុយវ៉ែតបានផ្អាករជើងហោះហើរទាំងអស់របស់ខ្លួនទៅនិងមកពីអ៊ីរ៉ាក់ ដោយសារការភ័យខ្លាចអំពីការឆ្លងវីរុសនេះ។
ចំនួនអ្នកឆ្លងវីរុសនៅគុយវ៉ែតបានកើនឡើងដល់៥ នាក់ ខណៈដែលកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងចំនួន៧៦៣ករណី និង មនុស្ស៧ នាក់បានស្លាប់ ហើយ មនុស្សជាង២២០ នាក់បានឆ្លងវីរុសនេះ នៅអ៊ីតាលី៕ប្រែសម្រួល៖សុខា/sn

ស្ត្រីគុយវ៉ែតពាក់ម៉ាសនៅការពារនៅពេលអង្គុយនៅក្នុងភោជនីយដ្ឋានមួយនៅប្រទេសគុយវ៉ែត