កីឡាករ ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) គឺជាកីឡាករចុងក្រោយរបស់ម៉េនឆេស្ទ័រ យូណាយធីតនៅលើទីលាន ដែលត្រូវបានកាម៉េរ៉ាតាមផ្តិតយករូបភាពគ្រប់ ជំហាន។ ហ្វឺណានដេស ធ្វើចលនានៅតំបន់កណ្តាលដែលទទួលបានការសាទរពីអ្នកគាំទ្រ។
អ្នកគាំទ្រចាប់ផ្តើមស្រែក “ប្រ៊ូណូ” តាមរបៀបដូចដែលពួកគេធ្លាប់សម្តែងការអបអរ ដាក់កីឡាករ វ៉េន រូនី (Wayne Rooney) ។ វាមើលទៅហាក់ដូចជាការស្រែកចំអក អ៊ីចឹងពីដំបូង។
យូណាយធីតបានផ្ទេរ ប្រ៊ូណូ ពីក្លឹប Sporting Lisbon ក្នុងតម្លៃ៦៨លានផោន។ ប្រ៊ូណូ បាននិយាយថា “នេះគឺជាអ្វីដែលខ្ញុំចង់ធ្វើ ហើយខ្ញុំត្រូវតែធ្វើ។ ខ្ញុំមកទីនេះ ដើម្បីជួយក្រុម”។
នេះគឺជាការអះអាងដោយត្រង់ប៉ុន្តែជាថ្មីម្តងទៀត វាគឺជាការបង្ហាញសមត្ថភាពដ៏ល្អបំផុតរបស់ហ្វឺណានដេស។ គ្រាប់ទី១សម្រាប់យូណាយធីត និងជាការចូលរួមចំណែកក្នុងការជួយយូណាយធីតឈ្នះ ៣-០។
ហ្វឺណានដេស បានក្លាយជាកីឡាករសំខាន់នៅ Lisbon ហើយមានការបញ្ជាក់ថា ខ្លួនអាច នឹងធ្វើបានល្អដូចជាយូណាយធីត។
លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) បានហៅទេពកោសល្យរបស់ ប្រ៊ូណូ ហើយថា ជាការប្រមូលផ្តុំទេពកោសល្យរវាង ផូល ស្កូល (Paul Scholes) និង វ័ន សេបាស្ទៀន វើរិន (Juan Sebastian Veron)៕ ប្រែសម្រួល: ពិសិដ្ឋ