ដោយ:ម៉ារ៉ា/ភ្នំពេញ:យុវជនម្នាក់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមនិងពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផឹកស្រាក្រឡុកមួយកន្លែងជ្រុលទៅបុកគូទរថយន្តមួយគ្រឿងមិនចាំម៉ាក។
ហេតុការណ៍បានកើតឡើងនៅចំណុចស្តុប២០០៤ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីកែងនឹងផ្លូវ ២០១១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០។ជនរងគ្រោះ(ស្លាប់)មានឈ្មោះភា សម្ផស្ស ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិជីសាក់ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា យុវជនទាំងបីនាក់ខាងលើជិះម៉ូតូក្នុងល្បឿនលឿនដោយសង្ស័យមានគេដេញវាយពីក្រោយ ទើបបណ្ដាលឱ្យជ្រុលទៅបុករថយន្តពេញទំហឹងតែម្ដង៕S/Ha