ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់បើករថយន្ដព្រូស យ៉ាងលឿនទៅបុកជាមួយនឹងរបាំងថ្ម តែគេដាក់បាំងកាដ្ឋានសាងសង់ស្ពានអាកាសចោមចៅ បណ្ដាលឲ្យរងរបួសតែកុងម្នាក់និងរថយន្តកំពិតផ្នែកខាងមុខ យ៉ាងដំណំ កាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចខាងលិចរង្វង់មូលចោមចៅ ប្រមាណ២០ម៉ែត្រស្ថិតនៅក្នុងសង្កាត់ចោម ចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនដែលបើករថយន្តបង្កមិនត្រូវបានស្គាល់ឈ្មោះនោះទេត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ប្រភពពីកន្លែងកើតហេតុហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើតយ៉ាងលឿនដូចហោះមកដល់ចំណុចកើតហេតុខាងលើ ក៏រ៉េចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្ម និងរនាំងដែកដែលដាក់ភ្លើងភ្លឹបភ្លែតៗ ដែលដាក់ការដ្ឋានសាងសង់ស្ពានអាកាស ត្រូវបានរថយន្តបុកប៉ើងប្រមាណ ប្រហែល៥ម៉ែត្ររងការខូចខាតយ៉ាងដំណំ។ ចំណែកឯរថយន្តវិលមួយជុំទៅទិសខាងលិច វិញ។ រងរបួសតែកុងធ្ងន់ភ្លាមៗ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ល