ជំងឺមហារីកមាត់ស្បូនគឺនៅពេលដែលដុំសាច់ក្នុងមាត់ស្បូនលូតលាស់កាន់តែធំទៅៗ។ មហារីកមាត់ស្បូននេះកើតឡើងលើស្ត្រីជាញឹកញាប់ និងច្រើនតែបង្កឡើងដោយការ បង្ករោគមួយដោយវីរុស Human Papiloomavirus (HPV)។ ប៉ុន្តែការចម្លងរបស់វីរុសនេះ គឺអាចបង្ការបាន។
យោងទោតាមការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺ មហារីកមាត់ស្បូននេះតែម្តងគឺមានប្រសិទ្ធភាពបង្ការជំងឺមហារីកមាត់ស្បូនដូចគ្នានឹងការចាក់ច្រើនម្ជុរដែរ។ ការស្រាវជ្រាវនេះបានធ្វើទៅលើស្ត្រីអាយុ ៩ ទៅ ២៦ឆ្នាំ ចំនួន ១៣៣០៨២នាក់ និងកត្តាជាច្រើនដូចជា អាយុ ប្រវត្តិជំងឺកាមរោគ និងការមានផ្ទៃពោះ។ គេបានរកឃើញថា ស្ត្រី ៦៦៥៤១នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនម្តងឬច្រើនដងខណៈពេលដែល ខ្លះទៀតមិនបានចាក់តែម្តង។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Cancer តាមប្រព័ន្ធអ៊ីនធើណេត។ ការសិក្សានេះបានរកឃើញថា ស្ត្រីដែលចាក់វ៉ាក់សាំងបង្ការជំងឺ មហារីកមាត់ស្បូនមានអត្រានៃការកើតមហារីកមាត់ស្បូនទាបជាងអ្នកដែលមិនបានចាក់។ ប៉ុន្តែ ការរកឃើញដ៏សំខាន់ច្រើនទៀតក្នុងរយៈពេល៥ឆ្នាំ ហើយការប្រឈមនឹងមហារីកមាត់ ស្បូននេះមាន ៣៦ភាគរយបើសិនជាចាក់បានម្តង ២៨ភាគរយបើសិនជាចាក់បាន២ដង និង ៣៤ភាគរុយបើសិនជាចាក់បានបីដង។ ដូច្នេះការសិក្សាបានណែនាំថា គ្រាន់តែចាក់បាន ម្តងគឺគ្រប់គ្រាន់ក្នុងការបន្ថយការប្រឈមនឹងជំងឺនេះទៅហើយ។ តើនរណាទៅដែលប្រឈម ខ្លាំងនឹងជំងឺមហារីកមាត់ស្បូនទៅ?
មិនមានសុវត្ថិភាពក្នុងការរួមភេទ
វីរុសបង្កជំងឺមហារីកមាត់ស្បូនគឺឆ្លងតាមរយៈការរួមភេទ និងការអនុវត្តវិធីរួមភេទដែលមិនមានសុវត្ថិភាព សុទ្ធតែអាចឆ្លងបានទាំងអស់។ ការចាប់ផ្តើមរួមភេទក្នុងវ័យក្មេងពេកការមាន ដៃគូរួមភេទច្រើននិងរួមភេទដោយមិនមានការការពារសុទ្ធតែអាចប្រឈមកាន់តែខ្ពស់នឹង ការឆ្លងវីរុស HPV ដែលនាំឲ្យកើតមហារីកមាត់ស្បូន។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ប្រព័ន្ធភាពស៊ាំចុះខ្សោយអាចនឹងធ្វើឲ្យរាងកាយកាន់តែពិបាកសម្លាប់វីរុសបាននៅពេលវាត្រូវបានឆ្លងចូលទៅក្នុងខ្លួន ហើយក៏អាចប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកមាត់ ស្បូនបានដែរ។
អាយុ
ដែលត្រូវបានចាត់ទុកថាប្រឈមខ្ពស់នឹងមហារីកមាត់ស្បូននោះគឺស្ថិតក្នុងវ័យ ២០ ទៅ ៣០ឆ្នាំ។ ស្ត្រីអាយុចាប់ពី ៣៥ឆ្នាំឡើងទៅគឺមិនសូវប្រឈមមុខឡើយ។
ការប្រុងប្រយ័ត្នសម្រាប់ស្ត្រីដែលមានការប្រឈមមុខខ្ពស់ ដើម្បីបង្ការអ្នកដែលស្ថិតក្នុង ចំណាត់ថ្នាក់ដែលប្រឈមមុខខ្ពស់ខាងលើគួរតែមានការប្រុងប្រយ័ត្នដូចខាងក្រោមនេះ ដើម្បីបន្ថយការកើតជំងឺមហារីកមាត់ស្បូនបាន៖
របបអាហារផ្តល់សុខភាព បង្កើនប្រព័ន្ធភាពស៊ាំ អាចជួយប្រឆាំងនឹងជំងឺជាច្រើនបានរួម ទាំងមហារីកផង ការពិនិត្យសុខភាពជាទៀងទាត់អាចជួយរកឃើញជំងឺបាន ទាន់ពេលវេលា និងជំរុញដល់ការព្យាបាលកាន់តែមានប្រសិទ្ធភាពទៀត ឈប់ជក់បារី និងធ្វើទៅតាមរបៀបរស់នៅដែលផ្តល់សុខភាពអនុវត្តវិធីរួមភេទដែលមានសុវត្ថិភាពដូចជាការប្រើស្រោមអនាម័យ ពិនិត្យសុខភាពជាទៀងទាត់ដើម្បីរកមើលជំងឺកាមរោគ៕ ដោយៈ health.com.kh
