ជំងឺមហារីកពោះវៀនធំជាធម្មតាមិនត្រូវបានគេរកឃើញថាជាជំងឺកើតឡើងលើមនុស្សវ័យក្មេងឡើយ។ យ៉ាងណាមិញ កាលពី២០ឆ្នាំមុន អត្រានៃការកើតថ្មី និងស្លាប់មានការកើនឡើង យ៉ាងគួរឲ្យកត់សម្គាល់លើមនុស្សវ័យក្មេងអាយុពី ២០ ទៅ ៤៩ឆ្នាំ។ ដោយសារតែអត្រាជំងឺ មហារីកពោះវៀនធំមានការធ្លាក់ចុះដែរនោះ អ្នកស្រាវជ្រាវកំពុងតែស្វែងយល់ថាហេតុអ្វី បានជាវាកើនឡើងលើមនុស្សវ័យក្មេងវិញ។ វាមិនមានទិន្នន័យច្បាស់លាស់ពន្យល់អំពីការ កើនឡើងនេះនៅឡើយ ជាពិសេសមនុស្សវ័យក្មេងបំផុតតែម្តង។ ប៉ុន្តែការកើនឡើងនៃអត្រា អ្នកធាត់ជ្រុល និងរបបអាហារអាចជាកត្តាប្រឈមមុខដែរ។ ហើយអ្វីដែលច្បាស់លាស់នោះ គឺតម្រូវការការបង្ការជំងឺមហារីកពោះវៀនធំតែម្តង តាមរយៈវិធីដូចខាងក្រោមនេះ៖
ត្រូវតែខ្វល់ខ្វាយអំពីការហូរឈាមតាមរន្ធគូថនៅពេលបន្ទោបង់
យើងមើលឃើញអ្នកជំងឺវ័យក្មេងមួយចំនួនដែលដែលមិនខ្វល់ពីរោគសញ្ញាដំបូងត្រូវបានប្រាប់ថា ពួកគេពិតជាក្មេងពេកហើយក្នុងការកើតជំងឺំហារីកពោះវៀនធំ។ ភាគច្រើននៃករណីធ្ងន់ ធ្ងររបស់ជំងឺមហារីកពោះវៀនធំនេះត្រូវបានគេមើលឃើញលើមនុស្សវ័យក្មេងដែលពន្យាពេលធ្វើរោគវិនិច្ឆ័ដោយសារតែហេតុផលមួយនេះ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានអាការៈ ជំងឺមហារីកពោះវៀនធំដូចគ្នាទាំងអស់ឡើយ តែភាគច្រើនរាល់អ្វីដែលធ្វើឲ្យប្រែប្រួលដល់ ការបន្ទោបង់ដូចជា ការហូរឈាមតាមរន្ធគូថ គួរតែទៅជួបគ្រូពេទ្យភ្លាមជាមួយនឹងអាការ ដូចខាងក្រោមនេះ៖
- ស្លេកស្លាំង (កង្វះគ្រាប់ឈាមក្រហម)
– មានឈាមលាយជាមួយនឹងការបន្ទោបង់
– ឈឺក្នុងពោះ ឬអាការៈផ្សេងៗទៀតនៃការស្ទះពោះវៀន។
– ករណីដែលហូរឈាមតាមលាមកនេះច្រើនតែត្រូវបានគេយល់ឃើញថា ជាជំងឺឬសដូងបាត ប៉ុន្តែដើម្បីច្បាស់គ្មានអ្វីអាចធ្វើបានក្រៅពីឲ្យពេទ្យពិនិត្យឡើយ។
យល់ដឹងអំពីការប្រឈមមុខ និងប្រវត្តិគ្រួសារ
ជាធម្មតាអ្នកដែលមិនមានអាការៈនៅដំណាក់កាលភ្លាមៗគឺតែងតែងាយស្រួលព្យាបាល ជាង។ ហេតុដូច្នេះហើយវាពិតជារឿងសំខាន់ដែលត្រូវសម្គាល់ឲ្យដឹងអំពីអ្វីទៅដែលជាកត្តា ប្រឈមនឹងជំងឺនេះ។ ការពិនិត្យសុខភាពប្រហែលជាដំបូន្មានដ៏ល្អមួយសម្រាប់យុវជនវ័យក្មេង ដែលមានការប្រឈមមុខខ្ពស់ហើយ។គ្រូពេទ្យអាចនឹងជួយវាយតម្លៃការប្រឈមមុខរបស់អ្នក បាន ជាពិសេសអ្នកដែលមានប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះតែម្តង។
កុំខ្លាចនិយាយជាមួយគ្រូពេទ្យ និងការធ្វើតេស្តសុខភាព
ចូរយកចិត្តទុកដាក់ចំពោះសុខភាពអ្នកឲ្យមែនទែនទោះបីជាអ្នកទើបតែអាយុខ្ទង់២០ឆ្នាំ ក៏ដោយ ជាពិសេសនៅពេលដែលអ្នកយល់ថាខ្លួនឯងគ្មានអ្វីកើតឡើងសោះតែម្តង។ រឿងនេះ គួរតែមានការបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយគ្រូពេទ្យដើម្បីអ្នកអាចពិភាក្សាគ្នាអំពីអាការៈមិនធម្មតា ព្រមទាំងពេលនាដែលអ្នកគួរតែពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ។ យ៉ាងណាមិញគេច្រើនតែណែនាំឲ្យមនុស្សយើងចាប់ផ្តើមធ្វើតេស្តដោយការឆ្លុះពោះវៀនធំ នៅអាយុ៥០ឆ្នាំ។ ប៉ុន្តែថ្មីៗនេះ American Cancer Society បានណែនាំឲ្យចាប់ផ្តើមនៅអាយុ ៤៥ឆ្នាំវិញ។
ញ៉ាំអាហារផ្តល់សុខភាព ហាត់ប្រាណ និងឈប់ជក់បារី
បន្លែ និងផ្លែឈើស្រស់ ព្រមទាំងអាហារមានជាតិសរសៃខ្ពស់ព្រមទាំងការហាត់ប្រាណ ទៀងទាត់នឹងអាចជួយថែរក្សាពោះវៀនឲ្យមានសុខភាពល្អបាន។អ្នកជំនាញនៅតែមានរឿង ច្រើនដែលត្រូវសិក្សាអំពីរបៀបដែលរបៀបរស់នៅមានឥទ្ធិពលទៅលើការប្រឈមនឹងជំងឺមហារីកពោះវៀនធំ។ ប៉ុន្តែគេបានណែនាំថា យុវជនវ័យក្មេងគួរតែកាត់បន្ថយការញ៉ាំសាច់ ក្រហម និងអាហារកៃឆ្នៃ៕ ដោយៈ health.com.kh
