ដោយ​: អង្គរតូច / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ដំណើការ​ជួសជុល​កែលម្អ​កំណាត់​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) បន្ទាប់ពី​រង​ការខូចខាត ដែល​ដំណើរ​នេះ បានចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​។

​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយក​រងល​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ក្រុមការងារ​ជួសជុល​ផ្លូវថ្នល់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​បើក​ការដ្ឋាន​ជួសជុល​កែលម្អ​កំណាត់​ផ្លូវ​៦០​ម (​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ​អាន​) ចាប់ពី​រង្វង់​មូល​អាជ្ញាធរ​ជាតិ​អប្សរា​មក​ផ្លូវជាតិ​លេខ​៦ កំណាត់​ផ្លូវ​នេះ​មាន​ប្រវែង​១៧៩៥​ម៉ែត្រ ទទឹង​១០​ម៉ែត្រ​។ លោក​បន្តថា នេះ​គឺ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​ផ្លូវ​នេះ​មានការ​ខូចខាត​ខ្លាំង ដោយសារ​អាយុកាល​។ ផ្លូវ​នេះ​គ្រោង​នឹង​បញ្ចប់​ការជួលជុល​កែលម្អ​ក្នុង​រយៈពេល​៣​ខែ​៕ ល​