ដោយ៖ក្រុមហ៊ុន ភ្នំពេញ៖ លោក ស៊ុន​គួ​ជីន ជា​អ្នកជំនាញ​គ្រឿងចក្រ ដើរ​ដោយ​ចំហាយ​ទឹក នៃ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី និង​ប្រតិ​ប​ត្ដិ​ការ​ហួ​ទាន ប្រទេស​ចិន គ្រុប​សាខា​ប៉ា​តាន់ ប្រទេស​ឥណ្ឌូណេស៊ី កាលពីពេល​ថ្មីៗ​នេះ បាន​សំដែង​ការព្រួយបារម្ភ អំពី​សុវត្ថិភាព​របស់​សាច់ញាតិ នៅ​ប្រទេស​ចិន និង​តែងតែ​ទាក់ទង ជាមួយ​ពួកគេ តាម​ទូរស័ព្ទ​ថា “​វិស្សមកាល​នេះ ខ្ញុំ​មិន​ត្រឡប់ទៅផ្ទះ​វិញ​ទេ អ្នក​ទាំងអស់គ្នា ត្រូវការពារ​ខ្លួន​ឱ្យបាន​ល្អ ហើយ​ត្រូវ​ពាក់​ម៉ាស់ ពេល​ចេញទៅ​ក្រៅ ។​”

​លោក ស៊ុន​គួ​ជីន មាន​អាយុ ៥៨ ឆ្នាំ មកពី​ទីក្រុង​អ៊ូ​ហាន ខេត្ត​ហឺ​ប៉ី នៃ​ប្រទេស​ចិន ។ ពីដំបូង លោក​បានរៀបចំ ត្រឡប់ទៅផ្ទះ​វិញ ដើម្បី​អបអរសាទរ បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២០ ជាមួយនឹង​ក្រុមគ្រួសារ ក៏ប៉ុន្តែ ដោយសារតែ​ការកើត ជំងឺ​រលាក​សួត​ប្រ​ភ​ទ​ថី្ម ដែល​បង្កដោយ វីរុស​កូ​រ៉ូ​ណា (NCP) នៅ​ប្រទេស​ចិន លោក​បាន​ផ្លាស់ប្តូរ​ផែនការ ជា​បណ្តោះអាសន្ន ។

​ដើម្បី​ធានា​គម្រោង​ផលិត​អគ្គិសនី ប៉ា​តាន់ អាច​ប្រតិបត្តិការ ជាធម្មតា លោក​បាន​សម្រេចចិត្ត នៅ​ប្រចាំការ និង​បន្ត​ធ្វើការ ព្រមទាំង​ចូលរួម ប្រយុទ្ធ​ប្រឆាំងនឹង “​ជំងឺឆ្លង​”​។ ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង កំពុង​ត្រូវបាន​អនុវត្ត ជា​បន្តបន្ទាប់ ក្រុមហ៊ុន​ហួ​ទាន ប្រទេស​ចិន ជា​សហគ្រាស​សំខាន់​មួយ ក្នុង​ការកសាង នៃ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់ និង​ផ្លូវ​” ។​

​បច្ចុប្បន្ននេះ ក្រុមហ៊ុន មិន​ត្រឹមតែ​ចូលរួម​ប្រយុទ្ធ ប្រឆាំងនឹង​“​ជំងឺឆ្លង​”​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​ធានា ឱ្យ​គម្រោង​នៅក្រៅ​ប្រទេស ផ្តល់​ថាមពល​អគ្គិសនី ប្រកបដោយ​ស្ថិរភាព​។ ឧទាហរណ៍ ស្ថានីយ៍​វា​រី​អគ្គីសនី ប្ញ​ស្សី​ជ្រុំ​កម្ពុជា និង​ស្ថានីយ៍​វា​រី​អគ្គីសនី កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី នៃ​ក្រុមហ៊ុន​ហួ​ទាន ប្រទេស​ចិន​ជាដើម សុទ្ធតែ​ត្រូវ​ធានា​ថាមពល​អគ្គិសនី គ្រប់គ្រាន់ យោងតាម​ស្តង់ដារ នៃ​ប្រទេស​នីមួយៗ ហើយ​គម្រោង ដែល​កំពុង​សាងសង់ ក៏ត្រូវ​ធ្វើការ ជំរុញឱ្យមាន របៀបរៀបរយ​ផងដែរ​។​

​នៅ​ប្រទេស​កម្ពុជា ស្ថានីយ៍​វា​រី​អគ្គីសនី​ប្ញ​ស្សី​ជ្រុំ ដែលមាន​កម្លាំង ៣៣,៨ ម៉ឺន​គីឡូ​វាត់ បាន​បង្កើត​វិធានការ​ជាច្រើន ។ ក្រុមហ៊ុន ប្រកាន់ខ្ជាប់​ទាំង​ផលិតកម្ម​ផង និង​ជំរុញ​ការបង្ការ​ជំងឺឆ្លង​ផង ហើយ​ធ្វើ​ការងារ​បានល្អ ក្នុង​ការផលិត​អគ្គិសនី និង​ថែ​រក្ស​ម៉ាស៊ីន​ថែមទៀត ។ បុគ្គលិក​ចិន និង​កម្ពុជា ពួតដៃគ្នា​ខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​ម៉ាស៊ីន​ផលិត​អគ្គិសនី​ទាំង ៤ ក្រុម នៅ​ខាងលើ និង​ក្រោម នៃ​ស្ថានីយ៍​វា​រី​អគ្គីសនី អាច​ដំណើរការ យ៉ាង​មាន​សុវត្ថិភាព ។ ជាងនេះទៅទៀត ​ស្ថានីយ៍​វា​រី​អគ្គីសនី ទទួល​ភារកិច្ច​ផលិត​ថាមពល​អគ្គិសនី តាម​ស្តង់ដារ និង​ការសម្របសម្រួល របស់​ប្រទេស​កម្ពុជា ។ ដល់​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំនេះ ស្ថានីយ៍​វា​រី​អគ្គីសនី​ប្ញ​ស្សី​ជ្រុំ បាន​ផលិត​កម្លាំង អគ្គិសនី ១៦៨.៩២១ លាន​គីឡូវ៉ាត់ម៉ោង ដែល​កើនឡើង ៣,៧៦% ធៀប​នឹង​រយៈពេល​ដដែល ក្នុង​ឆ្នាំ ២០១៩ ។​

​គម្រោង​ស្ថានីយ៍​វា​រី​អគ្គីសនី ដើរ​ដោយ​ធ្យូងថ្ម ខេត្ត​ព្រះសីហនុ មាន​កម្លាំង​២ × ៣៥ ម៉ឺន​គីឡូវ៉ាត់ ដែល​កំពុងតែ​សាងសង់ គឺជា​គម្រោង​ស្ថានីយ៍​វា​រី​អគ្គីសនី ដើរ​ដោយ​ធ្យូងថ្ម ធំជាងគេ ក្នុងប្រទេស​កម្ពុជា​។ គម្រោង​នេះ​ប្រកាន់ខ្ជាប់​ការងារ​បង្ការ​ជំងឺឆ្លង​ផង និង​ជំរុញ​ការងារ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផង ហើយ​ការសាងសង់ នៃ​គម្រោង​នេះ មិនបាន​បញ្ឈប់​ឡើយ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ។ ឥឡូវនេះ កិច្ចការ​បំពេញ​ដី​លើដី​គោក សម្រេចបាន ៦ ម៉ឺន​ម៉ែត្រគូប និង​វិស្វកម្ម​បំពេញ​ដី នៃ​តំបន់​រោងចក្រ សម្រេចបាន ៨៦% ។ មិនតែប៉ុណ្ណោះ គម្រោង​សម្អាត​ផែ​សមុទ្រ សម្រេចបាន ២០% ព្រមទាំង​បញ្ចប់​រួចរាល់ នូវ​ការងារ​សម្អាត​ផ្ទៃដី ក្នុង​តំបន់​ផលិតកម្ម​ជាដើម ហើយ​គម្រោង​ផ្សេងៗ បាន​ដំណើរការ យ៉ាង​ល្អប្រសើរ ជា​បន្តបន្ទាប់​។​

​គម្រោង​ស្ថានីយ៍​វា​រី​អគ្គីសនី បូ​យ៉ា ឥណ្ឌូណេស៊ី ក៏​ប្រកាន់ខ្ជាប់ ការងារ​បង្ការ​ជំងឺឆ្លង និង​ជំរុញ​ការ​សាង សង់ ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ។ ផ្នែក​ទី ៥ នៃ​រចនាសម្ព័ន​ឡ​ចំហាយ នៃ​ក្រុម​ម៉ាស៊ីន​លេខ ១ បានចាប់ផ្តើម​ដំឡើង និង​មូលដ្ឋានគ្រឹះ នៃ​ម៉ាស៊ីន​ចំហាយ​ទឹក ដែលមាន​កម្ពស់ ៦,៨៥ ម៉ែត្រ បាន​សាងសង់​រួច ។ ផ្នែក​ទី ៣ នៃ​រចនាសម្ព័ន​ឡ​ចំហាយ នៃ​ក្រុម​ម៉ាស៊ីន​លេខ​២ ក៏បាន​ចាប់ផ្តើម ដំឡើង​ផងដែរ និង​បំពង់​បញ្ចេញ​ផ្សែង​បាន​សាងសង់​ឡើងដល់ ៤២ ម៉ែត្រ ។ ក្រៅពីនេះ ផ្នែក​គ្រប់គ្រង​គម្រោង បាន​សម្រប​សម្រួល អង្គភាព​សាងសង់ ដើម្បី​ប្រើប្រាស់​ធនធាន ដែល​មាននៅ​តំបន់​ស្រាប់ ព្រមទាំង​ធានា​សុវត្ថិភាព និង​ស្ថេរភាព នៃ​ការដ្ឋាន​សាងសង់ ។ ម្យ៉ាងទៀត ផ្នែក​គ្រប់គ្រង​គម្រោង បានធ្វើ​ការវិភាគ ការ​ឥទ្ធិពល​របស់​ជំងឺឆ្លង និង​បង្កើត​វិធានការណ៍​ពាក់ព័ន្ធ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល ជា​បន្តបន្ទាប់​។​

​គម្រោង​ដំណាក់កាល​ទី ២ គឺ​គម្រោង​ដែល​ហៅថា Supercritical coal-fired unit កម្លាំង ២ × ៦៦ ម៉ឺន​គីឡូវ៉ាត់ នៃ​ស្ថានីយ៍​វា​រី​អគ្គីសនី ឆ្នេរសមុទ្រ ប្រទេស​វៀតណាម ជា​គម្រោង​ក្រៅប្រទេស ធំ​បំផុត​របស់​ក្រុមហ៊ុន​ហួ​ទាន ប្រទេស​ចិន ឥឡូវនេះ គម្រោង​នេះ បាន​ឈានចូល​ដំណាក់កាល​សំខាន់​។ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល ពី​ជំងឺឆ្លង ក្រុមហ៊ុន បាន​ទាក់ទង​ជាមួយនឹង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ប្រទេស​វៀតណាម ព្រមទាំង​ស្ថានទូត​ចិន ប្រចាំ​នៅ​ប្រទេស​វៀតណាម ជាដើម យ៉ាងសកម្ម ។ ជាងនេះ​ទៅ​ទៀត ក្រុមហ៊ុន​ខិតខំ​បង្កើត​លក្ខខណ្ឌ ដើម្បី​នាំ​អ្នកគ្រប់គ្រង និង​កម្មករ ត្រឡប់មក​ការដ្ឋាន សាងសង់​វិញ ដោយ​ចែកជា​ក្រុមៗ ហើយ​សម្រួល​ក្រុមកម្មករ ភាគី​វៀតណាម ចូលធ្វើការ​ឡើងវិញ ដើម្បី​ជំរុញ​ការកសាង នៃ​គម្រោង យ៉ាង​សស្រាក់សស្រាំ ។​

​ក្រុមហ៊ុន​ហួ​ទាន ប្រទេស​ចិន ជា​សហគ្រាស​សំខាន់​មួយ ក្នុង​ការកសាង នៃ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់ និង​ផ្លូវ​” និង​ជា​សហគ្រាស​ចិន នៅក្នុង​ដំណើរការ នៃ​សាកលភា​វូបនីយកម្ម​ផងដែរ ។ ក្រុមហ៊ុន មាន​ភារកិច្ច ក្នុងការ​ធានា​ឱ្យ​គម្រោង ដំណើរការ​ទៅបាន ជាធម្មតា រក្សា​ស្ថេរភាព នៃ​សមត្ថភាព​ផលិតកម្ម​សកល និង​ខ្សែសង្វាក់​ឧស្សាហកម្ម ទូទាំង​ពិភពលោក ។​

​នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១១ ចាប់តាំងពី​ស្ថានីយ៍​វា​រី​អគ្គីសនី អាសា​ហាន ឥណ្ឌូណេស៊ី នៃ​ក្រុមហ៊ុន​ហួ​ទាន ប្រទេស​ចិន បានដាក់​ដំណើរការ អាជីវកម្ម​ជា​ផ្លូវការ ក្រុមហ៊ុន បាន​អនុវត្ត​យុទ្ធសាស្ត្រ “​ដើរ​ចេញទៅ​ក្រៅ​” និង​ទទួលបាន​លទ្ធផល ជោគជ័យ​ជាច្រើន​ផងដែរ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​ហួ​ទាន ប្រទេស​ចិន មាន​គម្រោង​ស្ថានីយ៍​វា​រី​អគ្គីសនី កំពុង​សាងសង់​មាន​កម្លាំង សរុប ៥,៤៣ លាន​គីឡូវ៉ាត់ ដំណើរការ និង​ថែរក្សា​កម្លាំង​អគ្គីសនី ៦,២ លាន​គីឡូវ៉ាត់ និង​មាន​គម្រោង​សំខាន់ៗ និង​គម្រោង​ត្រូវ​បានកំណត់​រួច ជាង ១៥ លាន​គីឡូវ៉ាត់ ។ អាជីវកម្ម​របស់​ក្រុមហ៊ុន គ្របដណ្តប់​លើ​ប្រទេស និង​តំបន់​ចំនួន ៣៤ នៅតាម​បណ្តោយ​គំនិត​ផ្តួចផ្តើម “ ខ្សែក្រវាត់ និង​ផ្លូវ​” ៕v

ស្ថានីយ៍​វា​រី​អគ្គីសនី ប្ញ​ស្សី​ជ្រុំ​ខាងក្រោម ដែល​វិនិយោគ និង​សាងសង់ ដោយ​ក្រុមហ៊ុន​ហួ​ទាន ប្រទេស​ចិន បាន​ក្លាយជា​គម្រោង បង្ហាញ​នូវ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជន​ចិន និង​កម្ពុជា​។ (​រូបភាព ៖ ក្រុមហ៊ុន​ហួ​ទាន​ប្រទេស​ចិន​)