ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​ហ៊ុន សែន ពាមជីកង ប្រកាស​ចូលរួម​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២០

258
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្លិប​តេ​ក្វាន់​ដូ WT (World Taekwondo) វិទ្យាល័យ​ហ៊ុនសែន ពាមជីកង របស់​ខេត្តកំពង់ចាម បានប្រកាសថា នឹងចូលរួម​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ នា​ឆ្នាំ​២០២០​នេះ ។​

​ជាមួយនឹង​ការប្រកាស​បែបនេះ វិទ្យាល័យ​មួយ​នេះ បានរៀបចំ​ការប្រកួត រក​ជើងឯក ក្នុង​ក្របខ័ណ្ឌ​សាលា​របស់ខ្លួន រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​២២-២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី​តេ​ក្វាន់​ដូ WT ឆ្នើម ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នា​ខែឧសភា ខាងមុខនេះ​។​

ទិដ្ឋភាព​បិទ​ការប្រកួត​

​លោក សំ សុខ​យី ជា​សមាជិក​ប្រតិបត្តិ ខេ​មរ​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក ប្រចាំឆ្នាំ​២០២០ ខេត្តកំពង់ចាម ដើម្បី​ចម្រាញ់​កីឡាករ កីឡាការិនី​តេ​ក្វាន់​ដូ WT ឆ្នើម ប្រកួត​តំណាង​ខេត្តកំពង់ចាម ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃទី​៤ រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ភ្នំពេញ​។ សកម្មភាព ដោយមាន​ការជួយ​គាំទ្រ ពី​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ប្រធាន​មន្ទីរអប់រំ​ខេត្ត ស្រុក​កងមាស នាយក​វិទ្យាល័យ​ហ៊ុន សែន ពាមជីកង ។​

​លោក​បាន​បន្ថែមទៀតថា ការប្រកួត​ខាង​លើក​នេះ មាន​កីឡាករ កីឡាការិនី ចំនួន ៣៨ នាក់ ក្នុង​កីឡាការិនី ២០ នាក់ ដែលមាន​វិញ្ញ​សា​មេគុន និង​ប្រយុទ្ធ ទៅតាម​ផែនការ នៃ​វិញ្ញាសា ដាក់​ប្រកួត​កីឡា​ជាតិ ឆ្នាំ​២០២០ ដោយ​ក្នុងនោះ កីឡាការិនី មាន​វិញ្ញាសា​មេគុន និង​ប្រយុទ្ធ ៥ ប្រភេទ​ទម្ងន់ គឺ​ប្រភេទ​ទម្ងន់​ក្រោម ៤២​គីឡូក្រាម​, ៤៦​គីឡូក្រាម ៤៩,៥៣​គីឡូក្រាម និង ៥៧​គីឡូក្រាម​។​

ទិដ្ឋភាព​បិទ​ការប្រកួត​

​ចំណែក​កីឡាករ មាន​វិញ្ញាសា​មេគុន និង​ប្រយុទ្ធ ៩ ប្រភេទ​ទម្ងន់ គឺ​ប្រភេទ​ទម្ងន់​ក្រោម ៤៥​គីឡូក្រាម​, ៤៨​គីឡូក្រាម​, ៥៤​គីឡូក្រាម​, ៥៨​គីឡូក្រាម​, ៦៣​គីឡូក្រាម​, ៦៨​គីឡូក្រាម​, ៧៤​គីឡូក្រាម​, ៨០​គីឡូក្រាម និង ៨០​គីឡូក្រាម​ឡើង​។​

​លោកគ្រូ បាន​បន្តថា មុន​ចេញ​ការប្រកួត​កីឡា​ជាតិ យើង​នឹងធ្វើ​ការហ្វឹកហាត់ ពង្រឹងសមត្ថភាព​បច្ចេកទេស និង​ស្របតាម​គោលការណ៍ ច្បាស់លាស់ ធ្វើ​ឲ្យ​ប្អូនៗ កូនៗ​ទាំងអស់គ្នា មាន​ឆន្ទៈ​មុត​ស្រួច ទទួលបាន​លទ្ធផល ជា​ផ្លែផ្កា រួមមាន មេដាយមាស ប្រាក់ និង​មេដាយ​សំរឹទ្ធ​។​

​លោក​សូម​អំពាវនាវ ដល់​ថ្នាក់ដឹកនាំ​ខេត្ត ជួយឧបត្ថម្ភ​ដល់​កីឡាករ​-​កីឡាការិនី ហ្វឹកហាត់ រយៈពេល ២ ខែ ពង្រឹងសមត្ថភាព​បច្ចេកទេស​៕v