Home ព័ត៌មានអន្តរជាតិ ប្រទេស​៤​ថែម​...

ប្រទេស​៤​ថែម​ទៀត​នៅ​មជ្ឈិម​បូព៌ា រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​COVID-19

​វីរុស​COVID-19​នេះ បាន​ឆ្លង​នៅ​ប្រទេស​ចំនួន​៤​ថែម​ទៀត​នៅ​តំបន់​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ ដោយ​ប្រទេស បា​រ៉ែ​ន អ៊ីរ៉ាក់ គុយ​វ៉ែត និង​អូ​ម៉ង់ រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​និង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ធ្វើដំណើរ​ទៅ​អ៊ីរ៉ង់​និង​ថៃ​។​

​គុយ​វ៉ែត​បាន​លុបចោល​ពិធី​អបអរសាទរ​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ ស្របពេល​ដែល​ខ្លួន​បាន​បញ្ជាក់​អំពី​ករណី​ឆ្លង​វីរុស​ចំនួន​៣ ​ករណី​ដំបូង​របស់​ខ្លួន ដែល​ករណី​ទាំងអស់​នេះបាន​ទាក់ទង​ទៅ​នឹង​ប្រទេស​អ៊ីរ៉ង់​។​

​អូ​ម៉ង់​បានបញ្ឈប់​ការហោះហើរ​ទៅ​និង​មក​ពី​អ៊ីរ៉ង់​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះឡើង​នៃ​វីរុស​ដ៏​ប្រល័យ​នេះ នៅ​ក្រៅ​ប្រទេស​ចិន ។

​ចំណាត់ការ​នេះ​បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​ស្ត្រី​អូ​ម៉ង់​២​នាក់​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​អ៊ីរ៉ង់ ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ​នេះ​។​

​ករណី​ទាំង​៣​នៅ​ប្រទេស​គុយ​វ៉ែត​និង​មួយ​ករណី​នៅ​ប្រទេស​បា​រ៉ែ​ន​ក៏​ជា​បុគ្គល​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​អ៊ីរ៉ង់ ជា​ទី​ដែល​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​១២​នាក់​។​

​ក្រសួង​សុខាភិបាល​បា​រ៉ែ​ន​បាន​និយាយថា ​ប្រទេស​បា​រ៉ែ​ន​បាន​បិទទ្វារ​សាលា​ចំនួន​៣ បន្ទាប់ពី​បុរស​ម្នាក់​ដែល​បាន​ដឹក​កុមារ​ទៅ​សាលារៀន​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​​នៃ​វីរុស​នេះ បន្ទាប់ពី​បាន​ត្រឡប់មក​ពី​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី ២១ ខែ​កុម្ភៈ​កាត់​តាម​អាកាសយានដ្ឋាន​ក្រុង​ឌុយ​បៃ​។​

​នៅ​ប្រទេស​គុយ​វ៉ែត ជនជាតិ​គុយ​វ៉ែត​ម្នាក់​អាយុ​៥៣​ឆ្នាំ ជន​ជាតិអេមី​រ៉ាត​អា​រ៉ាប់រួម​ម្នាក់​អាយុ​៦១​ឆ្នាំ​និង​ជនជាតិ​អារ៉ាប់​អាយុ​២១​ឆ្នាំ​ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​​វីរុស​នេះ បានមក​ពី​ទីក្រុង​ម៉ាស​ហាត ប្រទេស​អ៊ីរ៉ង់​។​

​ក្រសួង​សុខាភិបាល​អ៊ីរ៉ាក់ បាន​និយាយថា ​នៅ​អ៊ីរ៉ាក់​វីរុស​នេះត្រូវ​បាន​បញ្ជាក់ថា​មាន​នៅ​លើ​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ណា​ចា​ហ្វ​ភាគខាងត្បូង​​នៃ​ប្រទេស​អ៊ីរ៉ាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ពួក​អ្នកដំណើ​រពាក់​ម៉ាស​ការពារ​ការឆ្លង​វីរុស​COVID-19 នៅ​ពេល​ដើរ​តាម​ផ្លូវ​មួយ​នៅ​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...