ដោយ: សាតចាន់បុត្រ / មណ្ឌលគិរី: ក្មេងកំព្រា ស្ត្រីមេម៉ាយជរា ដែលរស់នៅភូមិដាច់ស្រយ៉ាលនាស្រុកអូរាំង ទទួលបានការផ្តល់អំណោយពីសំណាក់ភរិយាចៅហ្វាយខេត្តមណ្ឌលគិរី រួមទាំងមន្ទីរកិច្ចការនារី និងសប្បុរសជន គ្រាដែលពួកគេកំពុងលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រធានមន្ទីរកិច្ចការនារីលោកស្រីម៉ាលី សុខនី ថ្លែងថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រី យាន ឌីណា ភរិយាលោកអភិបាលខេត្ត និងការចូលរួមឧបត្ថម្ភពីសប្បុរជន និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៣កុម្ភៈ២០២០កន្លងទៅ ក្នុងនាមប្រធានសមាគមនារីខេត្តនិងជំនួសមុខឲ្យលោកស្រីយាន ឌីណាបាននាំយកអំណោយដើម្បីផ្តល់ជូនដល់ក្មួយជាក្មេងកំព្រាចំនួន២គ្រួសារ សរុបចំនួន៥នាក់ និងស្ត្រីមេម៉ាយជរា ក្រីក្រ ដែលរស់នៅតំបន់ដាច់ស្រយាលក្នុងក្រុមរកា ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំងខេត្តមណ្ឌលគិរី។ អំណោយរួមមាន៖
១/ លោកស្រី យាន ឌីណា ថវិកាចំនួន ២០០ដុល្លារ
២/លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តថវិកាចំនួន ១០ម៉ឺនរៀលនិងអាវរងាចំនួន ៥
៣/ សមាគមន៍នារីខេត្ត ថវិកាចំនួន២០ម៉ឺនរៀលអង្ករ៦០kg មីម៉ាម៉ា ២កេះ ត្រីខ២យួរ
៤/លោកជំទាវ ដួង ផន សមាជិកក្រុមប្រឹក្សាខេត្ត ថវិកា ចំនួន៥ម៉ឺនរៀល
៥/លោកស្រី ឆៃ ណាវី សមាជិកក្រុមប្រឹក្សាស្រុកអូរាំង ថវិកា ចំនួន៥ម៉ឺនរៀល
ក្នុងនោះដែរក៏មានការចូលរួមផ្តល់ជូនសំភារៈ មុង កន្ទេល អង្ករ មួយចំនួនជារបស់គណ:អភិបាលស្រុកអូរាំង ផងដែរ។
លោកស្រីបន្តថា ដោយបញ្ហាផ្លូវពិបាកខ្លាំងក្រុមការងារបានប្រគល់ជូនលោក ម្លាំង ឆន ដើម្បីយកទៅប្រគល់ជូនផ្ទាល់ដៃដល់ក្មួយជាក្មេងកំព្រាបន្ត៕ ល