Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ស្ថិតក្នុង​រង្វង់ ៦ ភាគរយ​សម្រាប់​ឆ្នាំ ២០២០

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំ ២០២០ នេះ​អាច​ស្ថិតនៅក្នុង​រង្វង់ ៦ ភាគរយ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​នៅក្នុង​ពិធី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​និង​វិញ្ញាបនបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ៥៧៥ នាក់ នារី ១០៥​នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នា​ព្រឹក​ថ្ងៃទី ២៥ ខែ កុម្ភៈ នេះ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​មុន​វិ​រុស​កូរ៉េ​ណា​កើតឡើង​សេដ្ឋកិច្ចពិភពលោក​មាន​ការ​អន់ថយ​រួចទៅហើយ​។​យើង​បានដាក់​គោលដៅ កំណើនសេដ្ឋកិច្ច​ត្រឹម ៦,៥ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០២០ ​ប៉ុន្តែ​ពេលនេះ​យើង​រំពឹងគិតថា​ប្រហែលជា​លទ្ធភាពនៃ​ការសម្រេច ៦,៥ ភាគរយ​គឺ​មិនអាច​ទៅរួច​ទេ​ នេះ​ជា​ស្ថានភាព​ពិតប្រាកដ។ប៉ុន្តែ​យើង​អាច​និយាយបានថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ស្ថិតនៅ​ជុំវិញ​៦​ភាគរយ ​ឬ​លើស​៦​ភាគរយ​បន្តិច ឬ​ក្រោម៦ភាគរយបន្តិច​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើកឡើងថា​ កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ដែល​យើង​ឆ្លងកាត់​នូវ​ការលំបាក​ទាក់ទង​ជាមួយនឹង​បញ្ហា​ដែល​ប៉ះទង្គិច​លើ​វិស័យទេសចរណ៍​,​ ចំណូល​ដែល​បានមកពី​វិស័យ​ទេសចរណ៍​មានការ​ធ្លាក់ចុះ​,​ប្រជាពលរដ្ឋ​ដែល​បានទទួល​ផល​ពី​វិស័យ​ទេសចរណ៍​ក៏​ធ្លាក់ចុះ​។​ជាមួយនេះ​ក៏​ប៉ះទង្គិច​ទៅលើ​សង្វាក់​ផលិតកម្ម​មួយចំនួន​ដែល​រាល់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ហើយ​មិនមែន​គ្រាន់តែ​កម្ពុជា​ទេ​ ប្រទេសមួយ​ចំនួន​ក៏មាន​នាំយក​ផលិតផល​ដែល​នាំចេញ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ផងដែរ​។​

​សម្តេច​បានលើកឡើង​ថា​ មាន​ប្រទេស​ខ្លះ​បន់​ឲ្យ​ប្រទេស​ចិន​ស្លាប់ ​ឬ​កើតមាន​ហានិភ័យ​ផ្សេងៗ​ ប៉ុន្តែ​ចុងក្រោយ​គឺ​ស្លាប់​ខ្លួនឯង​តែប៉ុណ្ណោះ​។​សម្តេច​បន្តថា​ យើង​គួរតែ​បន់​ឲ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក ​រាប់ទាំង​អាម៉េរិក ចិន អឺរ៉ុប មាន​សេដ្ឋកិច្ច​រីកចម្រើន ព្រោះ​ប្រទេស​ទាំងអស់នេះ​សុទ្ធតែ​ជាក្បាលរថភ្លើង​នៃ​កំណើន សេដ្ឋកិច្ច ​ដូចនេះ​ប្រសិនជា​ពួកគេ​រីកចម្រើន​សេដ្ឋកិច្ច​ វា​នឹង​នាំទៅដល់​ការរីក​ចម្រើន​របស់​ប្រទេស​យើង​ផងដែរ​​យើង​ចាត់ទុក​ពួកគេ​ជា​ក្បាលរថភ្លើង​នៃ​កំណើនសេដ្ឋកិច្ច ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular