ដោយ​: វណ្ណៈ / ព្រះសីហនុ​: មនុស្ស​៣​នាក់​បាន​ស្លាប់​និង​របួសធ្ងន់​ដោយសារ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​និង​ម៉ូតូ​បញ្ច្រាសទិស​គ្នា បុក​គ្នា​ពេញទំហឹង​។ ហេតុការណ៍​នេះ បាន​កើតមានឡើង​នៅ លើផ្លូវ​បេតុង​លេខ​៤៥ ស្ថិតនៅ​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។

​សមត្ថកិច្ច​មូលដ្ឋាន​អោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ ស្លាប់​អស់​ចំនួន​២​នាក់​និង​របួសធ្ងន់​ម្នាក់​សរុប​៣​នាក់​។
១. ឈ្មោះ ហែម ជ្រិ​ន អ្នកបើកបរ​ម៉ូតូ (​ស្លាប់​)​នៅនឹងកន្លែង​កើតហេតុ ។​
២.​ឈ្មោះ ថ្លាង អ្នករួមដំណើរ​លើ​ម៉ូតូ (​ស្លាប់​)​នៅនឹងកន្លែង​កើតហេតុ​។​
៣.​ឈ្មោះ ផល្លី អ្នករួមដំណើរ​លើ​ម៉ូតូ (​របួសធ្ងន់​)​។​ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​បន្ត​នីតិវិធី​៕ ល​