ដោយ: សាវរក្ស / ភ្នំពេញ: អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង អមតាមអតីតផ្លូវរថភ្លើង ស្ថិតក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាម៉ោង៩និង២០នាទី ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០។ បន្ទាប់ពីរថយន្តពន្លត់ និងបង្ការអគ្គិភ័យប្រើប្រាស់ទឹកអស់ជាច្រើនគ្រឿងរួចមក ធ្វើឲ្យអគ្គិភ័យបានរលត់វិញទាំងស្រុង ក្នុងរយៈពេលប្រមាណជាង ១ម៉ោងក្រោយមក។
បើតាមរបាយការណ៍បឋម ស្តីពីករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលឲ្យឆេះផ្ទះអស់ចំនួន១៥ខ្នងផ្ទះ និង៨០បន្ទប់ជួល។ មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំសម្ល ទើបបង្កជាអគ្គិភ័យឆាបឆេះបែបនេះ។ ចំពោះអ្នកគ្រោះថ្នាក់ គឺមិនបណ្ដាលឲ្យមានមនុស្សស្លាប់ នឹងរបួសឡើយ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ៤៣/៤៣គ្រឿង។ អគ្គិភ័យខាងលើ បានរលត់ទាំងស្រុងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃដដែលនេះ។
សូមរម្លឹកថា ផ្ទះប្រជាពលរដ្ឋអមតាមផ្លូវរថភ្លើងសង់ពីឈើប្រក់ស័ង្កសី១៥ល្វែង ប្រមាណជា១៦៥បន្ទប់ ស្មើ ១៦៥គ្រួសារ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង ១ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ការឆាបឆេះនេះ បណ្តាលឲ្យឆេះផ្ទះអស់ ១៥ល្វែង ប្រហែល ១៦០បន្ទប់ ស្មើនឹង ១៦០គ្រួសារ និងមិនមានអ្នករងរបួសនោះទេ៕ ល
https://www.facebook.com/rasmeisocialnews/videos/604721570106693/